ព្រឹត្តិការណ៍
ទូរទស្សន៍បាយ័ន និងគួបូតា បើកសង្វៀនប្រដាល់ថ្មី «ជើងឯក គូបូតា ច្ចេកវិទ្យាកសិកម្មថ្មី»
កាលពីចុងសប្តាហ៍កន្លងទៅនេះ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន និងក្រុមហ៊ុន គួបូតា (កម្ពុជា) បានបើកនូវកម្មវិធីប្រកួតថ្មីមួយទៀតដែលមានឈ្មោះថា «ជើងឯក គូបូតា ច្ចេកវិទ្យាកសិកម្មថ្មី» នៅស្ទូឌីយោស្ទឹងមានជ័យ ប្រជុំទៅដោយអ្នលលេងគុនខ្មែរកំពូលៗ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន និងក្រុមហ៊ុន គួបូតា (កម្ពុជា) បានបើកនូវកម្មវិធីប្រកួតថ្មីមួយទៀតដែលមានឈ្មោះថា «ជើងឯក គូបូតា ច្ចេកវិទ្យាកសិកម្មថ្មី» នៅស្ទូឌីយោស្ទឹងមានជ័យ ប្រជុំទៅដោយអ្នលលេងគុនខ្មែរកំពូលៗ។
លោក Nattawat Lertsirakiat ជាអគ្គនាយក ក្រុមហ៊ុនគូបូតា (កម្ពុជា) បានលើកឡើងដោយក្តីរំភើបរីករាយជាខ្លាំងដែលបានចូលរួមកម្មវិធីប្រដាល់ដើម្បីបង្ហាញនូវការប្រដាល់ដែលមានលក្ខណៈទំនើប និងបច្ចេកវិទ្យាថ្មី ដែលភ្ជាប់មកជាមួយនឹងឈ្មោះកម្មវិធីថ្មី គឺ «ជើងឯក គូបូតា ច្ចេកវិទ្យាកសិកម្មថ្មី»។ លោកធានាយ៉ាងមុតមាំនូវភាពសប្បាយរីករាយ និងរំភើបដូចដែលអ្នកគាំទ្ររំពឹងចង់ឃើញ។


ខណៈនោះលោកក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រកម្មវិធីប្រដាល់ គូបូតា ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាកម្មវិធីប្រដាល់គុនខ្មែរដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ហើយសម្រាប់ឆ្នាំនេះ យើងនឹងនាំមកនូវអ្វីដែលកាន់តែសប្បាយ និងរំភើបជាមួយនឹងការប្រកួតពិសេសថ្មីចំពោះមុខនេះ។



ចំពោះលទ្ធផលថ្ងៃបើកឆាក កីឡាករ ឌុន កល្យាណ ឈ្នះកីឡាករ ជុន សែនកក្កដា ឡុង សុផា ឈ្នះកីឡាករ ធាន រាជ ពេជ្រ សុខឃីម ឈ្នះរិទ្ធ វិបុល ខណៈដែលកីឡាករ ផល សោភណ្ឌ ឈ្នះសោម វិឆ័យ៕



រៀបរៀងដោយ៖ Ha Ti
-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង