ព័ត៌មាន
ក្រសួងកសិកម្មរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ដេីម្បី អរគុណដល់ស្ត្រីដែលដេីរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលេីកទី១១៤ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង កាលពីកន្លងទៅនេះ។
ស្ថិតក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងក្តីសោមនស្សរីករាយ ចំពោះការប្រារព្ធពិធីដ៏មានអត្ថន័យនេះ ដែលការចូលរួមរបស់ស្រ្តីពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តឱ្យមានការគិតគូរលេីមន្រ្តីរាជការជាស្ត្រី ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ ឈ្វេងយល់ពីស្ថានភាព ផ្តល់ឱកាសការងារ ផ្តល់សិទ្ធិអាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព មានចំណង់ចំណូលចិត្តពិតប្រាកដ មានលទ្ធភាពបំពេញការងារពេញលេញ មានការទទួលខុសត្រូវ និងចូលរួមជាកម្លាំងជាមួយបុរសដើម្បីភាពរីកចម្រើនក្នុងវិស័យកសិកម្ម និងសង្គមជាតិ ប្រកបដោយភាពរឹងមាំ និងភាពជឿជាក់។
ជាថ្មីម្តងទៀត ក្នុងមនោសញ្ចេតនាអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលេីកទី១១៤ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានសហការការងារក្នុងវិស័យកសិកម្ម និងចូលរួមដោះស្រាយការងារចំពោះមុខប្រកបដោយប្រសិទ្ធភាព និងសូមជូនពរដល់ស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបានសេចក្តីសុខ សុភមង្គលក្រោមម្លប់សុខសន្តិភាព៕








-
ព័ត៌មាន7 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ