ព័ត៌មាន
ឯកឧត្តម អ៊ឹម ឈុនលឹម៖ រដ្ឋាភិបាលនីតិកាលទី៧ បានលើកកម្ពស់សិទ្ធិស្រ្តី និងឱកាសស្មើភាព
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានលើកកម្ពស់សិទ្ធិស្រ្តី និងក្មេងស្រីគ្រប់រូបឱ្យទទួលបានឱកាសស្មើភាពគ្នា។
ការថ្លែងរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” និងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងផែនការសកម្មភាពឆ្នាំ២០២៥ របស់គណៈកម្មការកិច្ចការនារី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម មានប្រសាសន៍ថា ប្រធានបទនេះជាសារអំពាវនាវ ដើម្បីបង្កើនឱ្យមានសកម្មភាពនានាសំដៅផ្តល់ឱ្យស្រ្តី និង ក្មេងស្រីគ្រប់រូបនូវសិទ្ធិ ភាពអង់អាច និង ឱកាសស្មើៗគ្នា ដើម្បីបង្កើតនូវអនាគតមួយសម្រាប់ស្រ្តី និងក្មេងស្រី ដោយធានាឱ្យបានថានឹងគ្មានស្រ្តី និងក្មេងស្រីណាម្នាក់ត្រូវបានបោះបង់ចោលនោះទេ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ទៀតថា ចំណុចសំខាន់នៃចក្ខុវិស័យនេះ គឺការពង្រឹងភាពអង់អាចដល់មនុស្សជំនាន់ក្រោយ ជាពិសេសស្រ្តីវ័យក្មេង និងក្មេងស្រីជំទង់ ដែលជាកាតាលីករជំរុញដល់ការផ្លាស់ប្តូរប្រកបដោយចីរភាពយូរអង្វែងទៅថ្ងៃខាងមុខ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការធានាសិទ្ធិរបស់ស្ត្រី និងក្មេងស្រីក្នុងគ្រប់ទិដ្ឋភាព គឺជាមធ្យោបាយតែមួយគត់ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌ និងវិបុលភាព ព្រមទាំងថែរក្សាភពផែនដី សម្រាប់មនុស្សជំនាន់ក្រោយ។ ដូចនេះ ដើម្បីឱ្យស្ត្រី និងក្មេងស្រីអាចទទួលបានសិទ្ធិគ្រប់គ្រាន់ លក្ខខណ្ឌចាំបាច់ដែលពុំអាចខ្វះបាន នោះគឺពួកគាត់ត្រូវរស់នៅក្នុងប្រទេសមួយ ដែលមានអត្ថិភាពនៃសន្តិ ភាព ពេញបរិបូរណ៍។
ឯកឧត្តម បញ្ជាក់ទៀតថា បច្ចុប្បន្ននេះស្ថានភាព អំណោយផលពីសុខសន្តិភាពដែលបានកើតចេញពី នយោបាយឈ្នះ ឈ្នះដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ជាមគ្គុទ្ទេសន៍ឯក និងជាប្រតិបត្តិករដ៏ប៉ិនប្រសព្វ ព្រមទាំងការដឹកនាំបន្តដ៏ស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បាននឹងកំពុងជំរុញឱ្យកម្ពុជាសម្រេចនូវវឌ្ឍនភាពខ្ពស់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីកម្ពុជាតាមរយៈការដាក់ចេញ និងអនុវត្តនៅក្នុងគ្រប់វិស័យនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយចាត់ទុក “ស្ត្រីជាស្នូល”។
ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា ក្នុងន័យនេះ ដើម្បីចូលរួមលើកកម្ពស់ និងជំរុញគោលនយោបាយបរិវត្តកម្មយេនឌ័ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញនៅតែរក្សាជំហរគាំទ្រឱ្យមានកញ្ចប់ថវិកាឆ្លើយតបការងារយេនឌ័រ បន្តលើកទឹកចិត្តផ្តល់ការគាំទ្រ ផ្តល់ឱកាសពេញលេញ និងស្មើភាពជូនមន្រ្តីរាជការជានារី ក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត។
ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បន្ថែមថា គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បង្កលក្ខណៈ អំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហឹង្សា លើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ព្រមទាំងធ្វើឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបសុទ្ធតែអាចទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម៕
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧