ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថា្នក់ បន្តខិតខំជំរុញការដោះស្រាយនូវការងារអាទិភាព ក្នុងគោលដៅបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាជូនប្រជាពលរដ្ឋ
(កំពង់ចាម) ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម និងរដ្ឋបាលស្រុកបាធាយព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជុំវិញស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី1 ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី២ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ។
ពិធីសំណេះសំណាលដែលប្រព្រឹត្តិទៅនៅសាលាស្រុកបាធាយ នេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា តំណាងក្រសួង-ស្ថាប័ន តំណាងគណៈអភិបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ រដ្ឋបាលស្រុកបាធាយ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថា្នក់។
តាងនាមឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ និងមន្រ្តីរាជការទាំងអស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម អ៊ុច បូររិទ្ធ ដែលបានចំណាយពេលដ៏មានតម្លៃក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជុំវិញស្រុកបាធាយ ខេត្តកំពង់ចាម។
តាងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ និងរដ្ឋបាលស្រុកបាធាយគ្រប់ជាន់ថ្នាក់ ដែលបានប្តេជ្ញាចិត្តរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យមានភាពរីកចំរើនលើគ្រប់វិស័យ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះការចូលរួមចំណែករបស់ ឯកឧត្តម ហែម ថេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលត្រូវបានតែងតាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជើងព្រៃ ក្នុងស្រុកបាធាយ ដើម្បីចូលរួមដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលគ្រប់កម្មវិធីទាំងអស់ បានផ្តោតសំខាន់លើធាតុសំខាន់ចំនួន ៤ រួមមាន មនុស្ស ទឹក ផ្លូវ និងភ្លើង ជាពិសេសក្នុងគោលបំណងតែមួយគត់ គឺការយកចិត្តទុកដាក់លើសុខមាលភាព និងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន។
ដើម្បីចូលរួមឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍនៅមូលដ្ឋាន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារទាំងអស់ រួមជាមួយរដ្ឋបាលស្រុកបាធាយគ្រប់ជាន់ថ្នាក់ បន្តរួមគ្នាខិតខំជំរុញការដោះស្រាយនូវការងារអាទិភាពក្នុងគោលដៅបន្តលើកកម្ពស់ផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរនានាជូនប្រជាពលរដ្ឋ ជាពិសេសបន្តការកសាងភាពស្និទ្ធស្នាល និងភាពស្អាតស្អំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ប្រកប ដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព៕អត្ថបទ,ភារម្យ









-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន