ព័ត៌មាន
ក្រសួងមុខងារសាធារណៈត្រៀមទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានក្នុងកិច្ចប្រជុំមុខងារសាធារណៈ និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មុខងារសាធារណៈអាស៊ានលើកទី២៣
ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះ ក្រសួងមុខងារសាធារណៈ បានត្រៀមលក្ខណៈពីចំងាយក្នុងការរៀបចំកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបីស្តីពី កិច្ចការមុខងារសាធារណៈលើកទី៨ (ACCSM+៣) និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៤-២០២៦។ កិច្ចប្រជុំគណៈកម្មការរៀបចំបានប្រព្រឹត្តឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំបានធ្វើបទបង្ហាញ និងអនុញ្ញាតឱ្យមានការចូលរួមមតិយោបល់លើគ្រប់ទិដ្ឋភាពទាំងអស់នូវក្នុងការរៀបចំ សំដៅដល់ការរៀបចំទទួលបដិសណ្ឋារកិច្ចផង និងការរៀបចំនូវខ្លឹមសារឯកសារនានា ធ្វើយ៉ាងណាចាប់យកឱកាសនេះពង្រឹងវិស័យមុខងារសាធារណៈនៅក្នុងតំបន់អាស៊ាន។
ក្រៅពីការរៀបចំកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗលើវិស័យមុខងារសាធារណៈ គណៈកម្មការរៀបចំ ក៏បានគិតគូរបន្ថែមទៀតទៅលើការរៀបចំទីតាំង និងកម្មវិធី ក៏ដូចជាសមិទ្ធផលផ្សេងៗដែលអាចជួយជំរុញដល់ការផ្សព្វផ្សាយ និងពង្រីកវិសាលភាពវិស័យទេសចរណ៍ ក៏ដូចជាជួយជំរុញដល់ការលើកកម្ពស់ផលិតផល កសិផល របស់កម្ពុជាផងដែរ។
សូមជម្រាបផងដែរថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការរៀបចំកិច្ចប្រជុំចំនួន២ គឺកិច្ចប្រជុំត្រៀមមុខងារសាធារណៈអាស៊ានលើកទី២៣ (Preparatory Meeting) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មុខងារសាធារណៈលើកទី២៣ (Senior Officials Meeting) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំទាំង២ នឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ «ការធ្វើនវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរឡើង (Innovation For Better Service Delivery)»។ ដោយឡែកនៅក្នុងឆ្នាំ២០២៦ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនឹងរៀបចំកិច្ចប្រជុំកម្រិតប្រមុខមុខងារសាធារណៈអាស៊ាន។








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា