ព័ត៌មាន
សម្ដេចធិបតី ណែនាំអន្តរក្រសួងត្រៀមស្ដារឡើងវិញ ចែកពូជដំណាំ និងជួសជុលផ្លូវក្រោយទឹកជំនន់ស្រកចុះ
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងណែនាំដល់ក្រសួងចំនួន ៣ រួមមាន ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការស្តារជីវភាពប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានណែនាំបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ។
តាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី បាននែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យមើលលទ្ធភាព និងត្រៀមលក្ខណៈបែងចែកពូជស្រូវ និងពូជដំណាំផ្សេងៗឱ្យបានទាន់ពេលវេលាជូនដល់ប្រជាកសិករ នៅតាមតំបន់ណាដែលទឹកបានស្រកចុះ និងអាចបង្កបង្កើនផលឡើងវិញបាន។
ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវពិនិត្យ និងរៀបចំបណ្ដាញទឹក ក៏ដូចជាប្រព័ន្ធធារាសាស្ត្រនានា ដើម្បីធានាការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋ និងត្រៀមរៀបចំផែនការប្រមូលទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខ។
រីឯក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងពាក់ព័ន្ធ ត្រូវចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ និងត្រៀមលក្ខណៈជួសជុល ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានជនបទ ដែលរងការខូចខាតដោយសារទឹកជំនន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឡើងវិញឱ្យបានឆាប់រហ័ស។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «មានអ៊ំម្នាក់ប្រាប់ថា ខែប្រាំងវាអត់ទឹក ដល់តែទឹកមកវាច្រើនពេក តែចាប់ពីនេះទៅខាងមុខ ប្រយ័ត្នអត់ទឹកប្រើវិញ ដោយសារបាតុភូតអ៊ែលនីណូ។ ឥឡូវពិភពលោកកំពុងត្រៀមលក្ខណៈលើការគ្រប់គ្រងការប្រើប្រាស់ទឹកឱ្យបានល្អ កុំឱ្យពេលនេះសម្បូរទឹក ដល់ចុងរដូវអស់ទឹកប្រើបាត់»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថាគ្រោះទឹកជំនន់ទឹកភ្លៀងនៅឆ្នាំ២០២៦នេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ និងប៉ះពាល់ដល់ផ្ទៃដីដំណាំស្រូវសរុបជាង ១២ម៉ឺនហិកតា ដែលក្នុងនោះផ្ទៃដីដែលអាចមានលទ្ធភាពស្តារឡើងវិញក្រោយទឹកស្រកមានប្រមាណ ៤៩,០០០ហិកតា។ សម្ដេចធិបតីបានបញ្ជាក់ថា រាល់ការលំបាករបស់ប្រជាពលរដ្ឋ គឺមិនដែលបាត់មុខរាជរដ្ឋាភិបាលនោះឡើយ ពោលគឺរាជរដ្ឋាភិបាលជួយសង្គ្រោះទាំងក្នុងដំណាក់កាលទឹកជំនន់ និងបន្តជួយស្តារឡើងវិញក្រោយទឹកស្រក៕










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤