ព័ត៌មាន
ក្រុមការងារជំនាញបានធ្វើការសិក្សានិងបានរកឃើញហ្វូស៊ីសឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណ ៤០នាក់។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋាន បេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថាផ្អែកលើរបាយការណ៍បច្ចេកទេស វឌ្ឍនភាពនៃការកំណាយស្រាវជ្រាវនៅក្នុងរណ្ដៅសំខាន់ៗទាំង ៣ បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖
• រណ្ដៅទី១៖ ជាហ្វូស៊ីលដើមឈើដែលមានប្រវែងរហូតដល់ ៤០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥០ម៉ែត្រ ចំណែកឯផ្នែកគល់វិញ មានទំហំមុខកាត់ធំអស្ចារ្យរហូតដល់ ៤ម៉ែត្រ។
• រណ្ដៅទី២៖ ជាហ្វូស៊ីលឈើផ្នែកគល់ និងផ្នែកផ្សេងៗទៀត ដែលបច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សា និងមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។
• រណ្ដៅទី៣៖ ជាហ្វូស៊ីលដើមឈើដែលមានប្រវែងប្រមាណ ១០ម៉ែត្រ និងមានទំហំមុខកាត់ ១.check ៥ម៉ែត្រ។
ជាទិសដៅការងារបន្ត ក្រសួងបរិស្ថានបានគ្រោងនឹងបន្តសកម្មភាពកំណាយស្រាវជ្រាវយ៉ាងសកម្មបន្ថែមទៀតនៅក្នុងឆ្នាំ២០២៧ ខាងមុខ ដើម្បីប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់វត្ថុតាងប្រវត្តិសាស្ត្រនានា សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការអភិវឌ្ឍជាគោលដៅលម្ហែបៃតង សម្រាប់ទាញទេសចរ សម្រាប់តំបន់ទេសចរណ៍ធម្មជាតិ-ប្រវត្តិសាស្ត្រទៅថ្ងៃអនាគត។
សូមបញ្ជាក់ថាក្រមមន្រ្តីជំនាញក្រសួងបរិស្ថានរួមជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ បានធ្វើណាយផូស៊ីលឈើលើកទី១ នៅតំបន់ភ្នំភូង៉យនេះ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ និងបានរកឃើញផូស៊ីលឈើ ដែលមានមុខកាត់ប្រមាណ ១ ម៉ែត្រ និងប្រវែងរហូតដល់ប្រមាណ ១៧ ម៉ែត្រ។ តាមការវាយតម្លៃបឋម ផូស៊ីលឈើនេះមានអាយុកាលចន្លោះពី ១០០,០០០ ឆ្នាំ ទៅ ២ លានឆ្នាំ និងត្រូវជាប្រភេទរុក្ខជាតិដែលមានផ្កា និងផ្លែ។
ផ្អែកលើលទ្ធផលជាវិជ្ជមាននៃកំណាយលើកទី១ ក្រសួងបរិស្ថានបានបន្តជំរុញសកម្មភាពកំណាយលើកទី២ ក្នុងខែតុលា ឆ្នាំ២០២៦ នេះ នឹងបានរកឃើញផុស៊ីលដើមឈើចំនួន៣ បន្ថែមទៀត ក្រុមការងារនឹងប្រមូលចងក្រង ទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ ឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជានិងពិភពលោកទាំងមូល។
សូមបញ្ចាក់ថា គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ទីតាំងនៅទូទាំងប្រទេស។ ក្នុងនោះមាននៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ បៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។
ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងស្ថានីយផូស៊ីល ក្រសួងបរិស្ថានបានអនុវត្តការងារកំណាយ ផូស៊ីលនៅតាមបណ្តាខេត្តមួយចំនួន រួមមាន ៖
១-កំណាយផូស៊ីលឈើនៅស្រុកលំផាត់ ឆ្នាំ២០១៩-២0២០។
២-កំណាយផូស៊ីលឆ្អឹងដាយណូស័រដំបូងនៃប្រទេសកម្ពុជា នៅឆ្នាំ២០២២
៣-កំណាយផូស៊ីលឈើនៅភ្នំត្បែង ខេត្តព្រះវិហារ ឆ្នាំ២០២៤
៤-កំណាយផូស៊ីលឈើនៅស្រុកសេសាន លើកទី១ ឆ្នាំ២០២៥ និងកំពុងបន្តក្នុងពេលនេះ
ការងារទាំងនេះមានគោលបំណងសិក្សាលក្ខណៈផូស៊ីល និងស្រទាប់ដីថ្មដែលផ្ទុកផូស៊ីល ប្រមូលទិន្នន័យ វិទ្យាសាស្ត្រ និងវាយតម្លៃវិធានការអភិរក្សធនធានបេតិកភណ្ឌធម្មជាតិ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា