ព័ត៌មាន
ផ្លូវក្រាលកៅស៊ូប្រភេទDBST១ខ្សែបន្ថែមទៀតស្ថិតនៅខេត្តស្វាយរៀងសម្រេចបាន២២%និងត្រៀមបញ្ចប់មុនផែនការ
ស្វាយរៀង ៖ ផ្លូវ១ខ្សែក្រាលកៅស៊ូ២ជាន់ប្រភេទ DBSTស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុករំដួល ឆ្ពោះទៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលផ្ដល់តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបានក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង សហការជាមួយនឹងរដ្ឋបាលក្នុងតំបន់បច្ចុប្បន្នសម្រេចបានប្រមាណ២២% និងឈានទៅបញ្ចប់មុនផែនការដើម្បីដាក់ឲ្យពលរដ្ឋប្រើប្រាស់។
លោកវង្ស រិទ្ធី ប្រធានគម្រោងស្ថាបនាផ្លូវខេត្តលេខ៣១៥ បានប្រាប់ទូរទស្សន៍ btv នៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៥នេះ ផ្លូវដែលក្រុមការងារមន្ទីរសាធារណការស្ថាបនានេះមានប្រវែងជាង៣ពាន់១៥០ ម៉ែត្រ ទទឹងផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST ៨ម៉ែត្រ និងដាក់ប្រព័ន្ធលូរំដោះទឹកមុខកាត់ ៨តឹកនៅតាម បណ្ដោយផ្លូវប្រវែង១ពាន់៤៩៦ម៉ែត្រ ដាក់ដាឡូរ៉េហ្គាជាង៦០កន្លែង ជាគម្រោងស្ថាបនាផ្លូវរបស់រាជរដ្ឋាភិបាលឆ្នាំ២០២៥ផ្ដល់តាមរយៈក្រសួងហិរញ្ញវត្ថុនិងក្រសួងសាធារណការនិងដឹកជញ្ជូនបច្ចុប្បន្នសម្រេចបាន២២% ។សំឡេង………
ជុំវិញការងារស្ថាបនាផ្លូវរបស់រាជរដ្ឋាភិបាលឆ្លងកាត់ភូមិ ឃុំ ស្រុក ពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវក្នុងតំបន់ដែលក្រុមការងារកំពុងដំណើរការស្ថាបនាផ្លូវបានមានចំណាប់អារម្មណ៍ដោយសម្ដែងនូវការសប្បាយរីករាយនិងគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ពិសេសសម្ដេចនាយករដ្ឋមន្ត្រី និងសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភា ដែលសម្ដេចទាំងទ្វេ តែងតែគិតគូរស្ថាបនារាល់ហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់ តំបន់ពិសេសថ្មីៗនេះសម្ដេចបានផ្ដល់ថវិកាដើម្បីស្ថាបនាផ្លូវឆ្លងកាត់ភូមិឃុំស្រុកសម្រាប់ប្រើប្រាស់ ខណៈដែលកន្លងមកនៅតំបន់នេះពុំមានផ្លូវក្រាលកៅស៊ូប្រើដូចដែលក្រុមការងារកំពុងធ្វើនេះទេ។
សូមបញ្ជាក់ថាផ្លូវដែលក្រុមការងារកំពុងស្ថាបនានេះគឺជាផ្លូវយុទ្ធសាស្ត្ររបស់ខេត្ត ផ្លូវនេះតភ្ជាប់ពីទីរួមក្រុងស្វាយរៀងឆ្ពោះទៅសាលាស្រុករមាសហែក មានប្រវែងជាង៤០គីឡូម៉ែត្រ និងតភ្ជាប់ទៅស្រុកមួយចំនួនរបស់ខេត្តព្រៃវែង នៅក្នុងសម័យសង្គ្រាមផ្លូវមួយខ្សែនេះបានបម្រើដល់ការងារដឹកជញ្ជូនចល័តកងទ័ពក្នុងកិច្ចការរំដោះប្រទេសជាតិឲ្យរួច ផុតពីរបបសាធារណរដ្ឋខ្មែរនិងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។





-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ