ព័ត៌មាន
អ្នកជំនាញ៖ កិច្ចចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិកនឹងសម្រេចប្រកបដោយផ្លែផ្កា នៃការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ
អ្នកជំនាញសេដ្ឋកិច្ច មើលឃើញកិច្ចចរចាពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិកនឹងអាចប្រព្រឹត្តទៅដោយរលូន និងទទួលបាន ផ្លែផ្កាខ្ពស់ ស្របតាមគោលនយោបាយកម្ពុជាដែលមានលក្ខណៈបើកចំហរ ដោយមិនប្រកាន់និន្នាការ នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយ បណ្តាប្រទេសផ្សេងៗនោះឡើយ។
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជរដ្ឋាបណ្ឌិតសភាកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីគោល នយោបាយព្រះរាជាណាចក្រកម្ពុជា និងកិច្ចចរចារពាណិជ្ជកម្មកម្ពុជា-អាមេរិក នេះថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តវេនដោយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់, មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌, ប្រជាជនមាន ជីវភាពសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការគោរពសិទ្ធិមនុស្ស។ ចំណែកពាក់ព័ន្ធ ការធ្វើពាណិជ្ជកម្ម កម្ពុជាបានប្រកាន់នូវគោលនយោបាយផ្កាចម្រុះពណ៌ ពោលគឺគោលនយោបាយការបរទេសរបស់កម្ពុជា គឺបានបើក ចំហរសម្រាប់គ្រប់ប្រទេសទាំងអស់។
ចំណែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក លោកបណ្ឌិត លើកឡើងបន្តថា ចំពោះការដាក់សម្ពោធរបស់សហរដ្ឋមេរិក ទៅលើបណ្តាប្រទេសផ្សេងៗ ក៏ដូចកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង សម្របសម្រលអស់ពីលទ្ធភាព ដោយតាមរយៈនេះ, លោកបណ្ឌិត រំពឹងថា កិច្ចចរចាពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក និងអាចប្រព្រឹត្តទៅដោយរលូន និង ទទួលបានផ្លែផ្កាខ្ពស់ ស្របតាមគោលនយោបាយរបស់ប្រទេសកម្ពុជាដែលមានលក្ខណៈបើកចំហរ ដោយមិនប្រកាន់និន្នាការ នៃ ប្រទេសណាមួយ នៅក្នុងការដោះដូរពាណិជ្ជកម្មនោះឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួល ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដោយជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ក្នុងជំនួបនេះ, ភាគីទាំងពីរបានពិភាក្សាលើការ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានផ្តល់សារៈសំខាន់លើឆន្ទៈ ក្នុងការចូលរួមកិច្ចសន្ទនាដោយ បើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនង ពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព, ហើយភាគីទាំងពីរ បានឯកភាព កិច្ចពិភាក្សាក្នុងអំឡុងពេលឆាប់ៗ ខាងមុខនេះជាបន្តទៀត៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ