ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញផ្នែកពាក់ព័ន្ធទាំងអស់ ចាំបាច់ធ្វើការបង្កើនការចូលរួមក្នុងសកម្មភាពបរិស្ថាន ធ្វើឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល
ក្រសួងបរិស្ថានរៀបចំការពិនិត្យនិងពិភាក្សាលើ ផែនការសកម្មភាពអាទិភាព ២០២៥-២០២៨ របស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន កាលពីថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំវេទិកានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញផ្នែកពាក់ព័ន្ធទាងអស់ ចាំបាច់ធ្វើការផ្សព្វផ្សាយ ជួយបង្កើនសកម្មភាពចូលរួម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធ្វើឱ្យកម្ពុជាសម្រេចបាន នូវ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព»។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ដើម្បីប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មានបរិស្ថាន ព័ត៌មានភូមិសាស្រ្តបរិស្ថាន ការអប់រំ និងការជំរុញមេត្រីភាពបរិស្ថាន ឱ្យបានទូលំទូលាយ រួមទាំងការអនុវត្តនីតិវិធីប្រើប្រាស់ថវិកាឱ្យមានស្តង់សុគតភាព ស្របតាម«ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» ឆ្នាំ២០២៤-២០២៨ ដែលជាផែនទីបង្ហាញផ្លូវ និងជាការចែករំលែក ចំណេះដឹង ព័ត៌មាន និងទិន្នន័យអំពីស្ថានភាពបរិស្ថាន និងធនធានធម្មជាតិ ដល់សាធារណជន សំដៅចូលរួមចំណែក ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក៏ដូចជាការឆ្លើយតបទៅនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
សូមបញ្ជាក់ថា ដើម្បីទទួលបានភាពស្អាត ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជាបន្តបន្ទាប់ដោយយុទ្ធនាការលើកទី១ គឺជាយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ យុទ្ធនាការនេះមានការគាំទ្រយ៉ាងពេញទំហឹងពីសាធារណៈជនទូទាំងប្រទេស សរុបចំនួន១១លាន អង្គ/នាក់ បានចូលរួម។ បន្ទាប់ពីការទប់ស្កាត់រួចរាល់ហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជាជំហានទី២ គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលយុទ្ធនាការនេះបានបំផុសការចូលរួមពី សិស្សានុសិស្ស ប្រជាពលរដ្ឋ កម្មករ កម្មការិនី អាជ្ញាធឬគ្រប់ថ្នាក់ សរុបចំនួន៦លាននាក់ ចេញមករើសសំរាម សំណល់ប្លាស្ទិក ក្នុងបរិវេណផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ។ ក្នុងទិសដៅបន្តសម្អាតកម្ពុជា ក្រសួងបរិស្ថានបានកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បើកយុទ្ធនាការជំហានទី៣ គឺយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេសឱ្យកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ដើម្បីជាភាពទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ មកប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង ជាពិសេសដើម្បីឱ្យការរស់នៅប្រកបដោយផាសុខភាព និងភាពស៊ីវិស័យ។ ជាមួយគ្នានេះដែរ បន្ទាប់មកក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ដែលបានធ្វើការបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋ ទៅដាំដោយឥតគិតថ្លៃ នៅតាមទីសាធារណៈ ការដាំស្តារព្រៃ នៅឆ្នាំ២០២៤ បានចំនួន១លាន៣សែនដើម និងគ្រោងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ចំនួន៣លានដើម នៅឆ្នាំ២០២៥ នេះបន្ថែមទៀតផងដែរ។ យុទ្ធនាការបណ្តុះ«ពន្លកបៃតង» ជាជំហានឆ្ពោះទៅសម្រេចឱ្យបាន នូវគម្របព្រៃឈើឱ្យបានច្រើន និងដើម្បីកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕

-
ព័ត៌មាន5 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន5 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន4 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន5 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥