ព័ត៌មាន
ព្រះរាជអាជ្ញា បន្តចុះពិនិត្យទីលានចាក់សម្រាមស្រុកបរិបូណ៌ ដើម្បីជំរុញម្ចាស់ម៉ៅការសម្រាមអោយអនុវត្តការទុកដាក់សម្រាមតាមបច្ចេកទេស
កំពង់ឆ្នាំង៖ តាមគោលការណ៍របស់ក្រុមការងារ ដែលដឹកនាំដោយឯកឧត្តម កុល ប៊ុនលី អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបរិបូណ៌ ដែលបានប្រជុំសម្រេចកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តចុះពិនិត្យទីលានចាក់សម្រាមរបស់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីជំរុញអោយអ្នកម៉ៅការសម្រាម ត្រូវពន្លឿនអនុវត្តការទុកដាក់សម្រាមតាមបច្ចេកទេសអោយបានត្រឹមត្រូវ កុំអោយមានក្លិន និងឆេះ បង្ករផលប៉ះពាល់ដល់សុខុមាលភាព សត្វពាហនៈ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋផងដែរ។
អ្នកម៉ៅការសម្រាម បាន និងកំពុងពន្លឿនរកគ្រឿងចក្រ ដើម្បីការជីករណ្តៅកប់សម្រាម និងបានពន្លត់ភ្លើងឆេះសម្រាមរួចហើយ។ ចំណែកសម្រាមមួយចំនួនក៏បានរុញទម្លាក់ចូលរណ្តៅខ្លះ និងកំពុងធ្វើបន្តទៀត៕ កាំង ហុងវាស្នា












-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ