ព័ត៌មាន
គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាអនុម័តសេចក្តីស្នើសុំកោះប្រជុំសមាជលើប្រធានបទចំនួន៣
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមានវត្តមានចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តមគតិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម វង សូត អនុ សូត អនុប្រធានទី២ រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាជំនួយការគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភាផងដែរ។
ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានអនុម័តយល់ព្រមលើរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាមានចំនួន ៦ សំឡេងនៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។ បន្ទាប់មកអង្គប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវារៈ ដែលមានលទ្ធផលដូចខាងក្រោម៖
-របៀបវារៈទី១ អង្គប្រជុំអនុម័តសេចក្តីស្នើសុំកោះប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាដើម្បីពិភាក្សាលើ ប្រធានបទសំខាន់ចំនួន៣ របស់ប្រទេសជាតិ ដែលមាន ប្រធានបទ៖ អំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទ៖ អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទ៖ អំពីវិស័យកសិកម្ម។ សំឡេងអនុម័តរបៀបវារៈទី១ មានចំនួន ៦ សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។
-របៀបវារៈទី២ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ជូន ឯកឧត្តម យស ផានីត្តា និងឯកឧត្តម ឈាង វុន ដោយសហការជាមួយ លោកជំទាវ មាន សំអាន និងលោកជំទាវ ឡោក ខេង ជាជំនួយ ការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាធ្វើការពិនិត្យ និងសិក្សាហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី២ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។
-របៀបវារៈទី៣ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូន ឯកឧត្តម អ៊ុ សារឹទ្ធ និងលោកជំទាវ និន សាផុន ដោយសហការជាមួយ លោកជំទាវ មាន សំអាន លោកជំទាវ ឡោក ខេង ឯកឧត្តម យស ផានីត្តា និងឯកឧត្តម ឈាង វុន ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី៣ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។
-របៀបវារៈទី៤ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីវិស័យកសិកម្ម ជូន ឯកឧត្តម ម៉ុង ឫទ្ធី និង ឯកឧត្តមសន្តិបណ្ឌិត ឡូយ ណ្ឌិត ឡូយ សុផាត ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី៤ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សមាជរដ្ឋសភា និងព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់មកលើរាជរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ កន្លងនេះ៕





-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ