ព័ត៌មាន
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញឯកសារមិនប្រក្រតីចំនួន១១ ក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១។នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយប្រចាំខែតុលា ឆ្នាំ២០២៦។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១៥ អាណត្តិទី៤ បានដំណើរការនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំនេះ រៀបចំនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រចាំអំពើពុករលួយ បានបង្ហាញរបាយការណ៍ថា ការចូលរួមសង្កេតការណ៍ចាប់ពីដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១ ដែលតាមឯកឧត្តម កែវ ធីវុធ ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យដឹងថា មានបេក្ខជនបានដាក់ពាក្យចំនួន ៧៣៦ នាក់លើចំនួនពាក្យដែលបានលក់ចំនួន ៨១៦ ច្បាប់ ក្នុងនោះក្រុមស៊ើបអង្កេតពិសេស ដឹកនាំដោយលោកជំទាវ អ៊ូ ស៊ីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញឯកសារមិនប្រក្រតីចំនួន ១១ ករណី សរុបជាលទ្ធផលមានដូចជា៖ បេក្ខជនដាក់ពាក្យ ៥ រូប ប្រើឯកសារក្លែង កំពុងស្ថិតក្នុងនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ), បេក្ខជន ១ រូប មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០០៩ ហើយកែឈ្មោះ កែឆ្នាំកំណើតដោយខ្លួនឯង ហើយដល់ឆ្នាំ២០១៩ ទើបដាក់ពាក្យទៅតុលាការសុំកែឈ្មោះ ខែឆ្នាំកំណើត, សញ្ញាបត្របាក់ឌុបបេក្ខជន ២ រូប គ្មានឯកសារគល់បញ្ជីនៅក្រសួងអប់រំ យុវជន និងកីឡា តែអង្គភាពប្រឆាំងអំពើពុករលួយបានស្រាវជ្រាវដល់ខេត្ត រកឃើញបេក្ខជន ២ រូបនោះ ពិតជាបានប្រឡងជាប់បាក់ឌុបមែន, បេក្ខជន ១ រូប មិនព្រមចូលមកបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយតាមការកោះហៅ ហើយអង្គភាពប្រឆាំងអំពើពុករលួយនឹងនាំខ្លួនមកស្តាប់ចម្លើយ) និងសញ្ញាបត្របាក់ឌុបបេក្ខជន ១ រូប កំពុងបន្តស្រាវជ្រាវ។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែតុលានេះ សរុបចំនួន ៤០ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ១ ករណីទៅសាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយ ដោយមានការចូលរួមពីសាធារណៈជន និង ប្រតិបត្តិការ។ អត្ថបទ៖ ទូច សោភ័ណ















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា