ព័ត៌មាន
ក្រុមការងារចុះមូលដ្ឋានឃុំពេជចង្វារ លើកទឹកចិត្តដល់ប្រជាការពារទាំង៦ភូមិ ក្នុងឃុំពេជចង្វារ បន្តជួយថែរក្សាភូមិឃុំអោយមានសុវត្ថិភាព
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម កុល ប៊ុនលី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពេជចង្វារ ឯកឧត្តម សំ ប្រជាមានិត អនុប្រធានក្រុមការងារចុះជួយឃុំពេជចង្វារ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិទាំង៦របស់ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិនីមួយៗ នាំក្តីសុខសាន្តជួនប្រជាពលរដ្ឋ និងបង្រ្កាបរាល់បទល្មើសនានា។
ឯកឧត្តម កុល ប៊ុនលី បានថ្លែងថា៖ ថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដោយបានចុះជួបសំណេះសំណាលជាមួយបង ប្អូនប្រជាការពារទាំង ៦ភូមិ ដែលស្ថិតនៅក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៌។ ប្រជាការពារភូមិ គឺជាកម្លាំងសន្ដិសុខដែលស្ម័គ្រចិត្តនៅក្នុងមូលដ្ឋាន ដើម្បីចូលរួមបំពេញការងារការពារសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ត្បិតតែប្រជាការពារភូមិពុំទទួលបានប្រាក់ខែពីរដ្ឋក៏ពិតមែន ក៏ប៉ុន្ដែបងប្អូនបានសប្បាយរីករាយយ៉ាងខ្លាំង ដោយបងប្អូនគិតថា ខ្លួនអាចចូលរួមជួយបម្រើប្រទេសជាតិបាននៅតាមភូមិនីមួយៗ។ តួនាទីភារកិច្ចរបស់ប្រជាការពារភូមិ គឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួមទាំងអស់គ្នា ដើម្បីបង្រ្កាបរាល់បទល្មើសនានា ពីព្រោះកម្លាំងប្រជាការពារ ក៏ជាអ្នកការពារសុខសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅបន្ថែមទៀតក្នុងការរស់នៅដល់ប្រជាជនក្នុងម្លប់សន្ដិភាព ។
ឯកឧត្តមបានកោតសរសើរ និងលើកទឹកចិត្តដល់ប្រជាការពារទាំងអស់ ចំពោះការលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីការពារសន្ដិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនប្រជាជនក្នុងភូមិរបស់ខ្លួន ព្រោះប្រជាការពារភូមិ មានតួនាទីដ៏សំខាន់ក្នុងកិច្ចការពារ ថែរក្សា សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការចូលរួមអនុវត្តវិធានការណ៍ទប់ស្កាត់អំពើប្លន់ លួចឆក់ និងបទល្មើសផ្សេងៗ ដើម្បីភូមិឃុំមានសុវត្ថិភាព និងភាពសុខសាន្ត ជូនប្រជាជន សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល ។
នៅក្នុងឱកាសនោះ ឯកឧត្តមបានប្រគល់ជូននូវឯកសណ្ឋានប្រជាការពារ ក្នុងម្នាក់១ឈុត ថវិកា និងវិទ្យុសម្រាប់ទាក់ទងក្នុង មួយភូមិ២គ្រឿងងាយស្រួលធ្វើការងារ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ