ព័ត៌មាន
អគ្គលេខាធិការ CDC ស្នើដល់សមាគមហ៊ូប៉ីឈូ ជួយកៀរគរធុរជន និងវិនិយោគិនចិនមកបណ្តាក់ទុននៅកម្ពុជា
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា ជួយកៀរគរធុរជន និងវិនិយោគិន មកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀត មកសិក្សាស្វែងយល់អំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាព ដើម្បីទាញយកអត្ថ- ប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតនៃប្រទេសទាំងពីរកម្ពុជា-ចិន។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការ សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងនូវការអបអរសាទរ ចំពោះសមាគម ពាណិជ្ជករហ៊ូប៉ីឈូរនៅកម្ពុជា ដែលសមាគមនេះនឹងមានបេសកកម្មរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀត នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណា ចក្រកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា-ចិន បានឈានដល់កម្រិតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ ដែលជាក្របខណ្ឌកិច្ចសហ- ប្រតិបត្តិការកម្រិតកំពូលមួយ។

ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនអង្គពិធីពីស្ថានភាពល្អប្រសើរនៃការវិនិយោគនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំង តាម រយៈកំណើនវិនិយោគដ៏គំហុគក្នុងឆ្នាំ២០២៤ និងក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥ និងក៏បានចែករំលែកនូវចំណុចគន្លឹះមួយចំនួន ដែលធ្វើឱ្យកម្ពុជាបានក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានអង្គភាព FDI Intelligence កាសែត Financial Times ដាក់ពិន្ទុជា “គោលដៅវិនិយោគផ្ទាល់បរទេសឈានមុខក្នុងឆ្នាំ២០២៤” ក្នុងចំណោមប្រទេសនាំមុខ ៥០ លើ សកលលោក ដែលមានទស្សនវិស័យវិនិយោគផ្ទាល់បរទេសដ៏ស្វាហាប់ដូចជា ការបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា, ភាពសម្បូរពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ និងតំបន់អាស៊ីអាគ្នេយ៍, សក្តានុពលក្នុងការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាម រយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី, ការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិ និងយន្តការ កិច្ចសន្ទនាដ៏មានប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន, ការបន្តពង្រីក និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, និងការបន្តដាក់ចេញ នូវវិធានការគាំទ្រផ្សេងៗ សំដៅធ្វើការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច។

ឯកឧត្តម បានលើកទឹកចិត្តដល់សមាគម ក្នុងការបន្តចែករំលែកនូវបទពិសោធន៍ជោគជ័យ របស់បណ្តាក្រុមហ៊ុនមកខេត្តហ៊ូប៉ី ដែលបានវិនិយោគនៅកម្ពុជាកន្លងមក ឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដែលពោរពេញទៅដោយ ថាមវន្ត និងភាពប្រកួតប្រជែងខ្ពស់ និងបានអំពាវនាវដល់វិនិយោគិនចិនដទៃទៀត ដែលមិនទាន់មកកម្ពុជា សូមអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្ត ដើម្បីទាញ យកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតនៃប្រទេសទាំងពីរកម្ពុជា-ចិន៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់