ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ វាយតម្លៃខ្ពស់ និងកោតសរសើរដល់នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដែលបានសាងសង់និងចូលរួមរក្សាគុណភាពផ្លូវជនបទ
(សៀមរាប)៖ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើគម្រោងការងារស្ថាបនាផ្លូវក្រាល ដីល្បាយក្រួសចំនួន ៣ ខ្សែ ប្រវែងសរុប ៦ ៣០០ ម៉ែត្រ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៥នេះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ ស្ថាបនា និងថែទំាផ្លូវរហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពល្អប្រសើរ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងសាធារណជនទូទៅ។
ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។
ទន្ទឹមគ្នានេះ លោកបានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ ស្ថាបនាផ្លូវចំនួន ៣ ដោយរក្សាបាននូវគុណភាពល្អប្រសើរ រហូតដល់បញ្ចប់សុពលភាព ដែលនេះជាការចូលរួម ចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមរក្សាគុណភាពផ្លូវ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ផ្លូវគឺជាសរសៃឈាម ជំរុញ អន្តរកម្មទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម តាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ ដែលមាន ភាពរីកចម្រើន ជឿនលឿន និងស៊ីវីល័យ។
លោកឧត្តមសេនីយ៍ទោ ហាយ ហ៊ីង នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា ជុំវិញការថែទាំផ្លូវខាងលើ នេះ ឃើញថា អ្នកដែលអនុវត្តផ្ទាល់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមស្ថាបនា រហូតដល់ការថែទាំ ដើម្បីចូលរួមរក្សាគុណភាពផ្លូវនេះ សម្រាប់ជាប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋមូលដ្ឋាន និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់។
បន្ថែមពីនេះ លោក អ៊ិន ចន្ថា បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ចូលរួមថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ សម្រាប់បម្រើដល់ប្រជាជននៅក្នុងសហគមន៍ផ្ទាល់ ធ្វើយ៉ាងរក្សាគុណភាពផ្លូវនេះ ឱ្យបានគង់វង្សយូរអង្វែង និងត្រូវចាត់ទុកថា ផ្លូវនេះជារបស់យើងគ្រប់ៗគ្នា៕
អត្ថបទ: សុន រ៉ាឌី



























-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់