ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរចំពោះប្រទេសទីម័រឡេស្ដេនឹងចូលជាសមាជិកពេញសិទ្ធិអាស៊ាននៅខែតុលាខាងមុខ ខណៈកម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់សមាជិកភាពនេះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើសារបង្ហាញក្ដីរីករាយ អបអរសាទរជូនចំពោះ ឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ាវ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងប្រជាជនទីម័រឡេស្ដេ ចំពោះសេចក្តីប្រកាសដ៏មានសារៈសំខាន់របស់ប្រធានអាស៊ាន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ស្តីពីការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រខាងកើតក្នុងពេលដ៏ខ្លីខាងមុខនេះ។

តាមរយៈសារលិខិតអបអរសាទរសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញ សេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានដឹងពីសេចក្តីប្រកាសដ៏មានសារៈសំខាន់របស់ប្រធានអាស៊ាន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីស្តីពីការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រខាងកើតក្នុងពេលដ៏ខ្លីខាងមុខនេះ។ សម្ដេចតេជោចាត់ទុក ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាខណៈវេលាដ៏មានមោទនភាពមួយសម្រាប់ប្រជាជនទីម័រ និងជាសក្ខីភាពនៃសាមគ្គីភាព មជ្ឈភាព និងការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះសមាហរណកម្មក្នុងតំបន់។ ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្ដេចបានចូលរួមអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រដ្ឋាភិបាល និងប្រជាជន ទីម័រឡេស្តេ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា ការចូលជាសមាជិកជាផ្លូវការរបស់ទីម័រឡេស្ដេ ជាសមាជិកទី១១ នៃអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែតុលា ឆ្នាំ២០២៥ខាងមុខ បន្ទាប់ពីការចូលជាសមាជិកអាស៊ានជាគោលការណ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅកម្ពុជាក្នុងឆ្នាំ២០២២ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់តំបន់អាស៊ាន។

សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាមិត្តដ៏យូរអង្វែង កម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងដល់សមាជិកភាពអាស៊ានរបស់ ទីម័រឡេស្តេ ដែលនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការលើកកម្ពស់ឯកភាព បរិយាប័ន្ន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទូទាំងអាស៊ីអាគ្នេយ៍។ សម្ដេចបន្តថា ប្រឈមមុខនឹងបរិការណ៍សកលលោក កាន់តែស្មុគស្មាញ ការដាក់បញ្ចូលទីម័រឡេស្តជាសមាជិកអាស៊ាន ពង្រឹងចក្ខុវិស័យរួមសម្រាប់សហគមន៍អាស៊ានដែលធន់ និងស្អិតរមួត។ ខណៈកម្ពុជា ទន្ទឹងរង់ចាំធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីម័រឡេស្តេ ដើម្បីជំរុញគោលដៅទៅវិញទៅមកនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា ការទទួលយកទីម័រឡេស្តេជាសមាជិកពេញសិទ្ធិនៅខែតុលាខាងមុខ គឺជាការឆ្លុះបញ្ចាំងពីការខិតខំរបស់រដ្ឋាភិបាលទីម័ និងឥទ្ធិពលរបស់សម្តេចតេជោ នៅក្នុងតំបន់អាស៊ាន ពោលគឺរាល់មតិយោបល់ និងសំណើររបស់សម្តេចតេជោ តែងតែត្រូវបានមេដឹកនាំអាស៊ានពិចារណានឹងអនុវត្តតាម។
ឯកឧត្ដមបានលើកឡើងថា នៅក្នុងតំបន់អាស៊ាន សម្តេចតេជោ ជាមេដឹកនាំដ៏មានពិសោធន៍ច្រើន និងតែងតែមានគំនិតផ្តួចផ្តើមសំខាន់ៗ ដើម្បីសាមគ្គីភាពនិងភាពរីកចម្រើននៅក្នុងតំបន់អាស៊ាន។ ខណៈបច្ចុប្បន្នទោះសម្ដេចតេជោឈប់ធ្វើនាយករដ្ឋមន្រ្តី តែមេដឹកនាំអាស៊ាននូវតែត្រូវការការណែនាំពីសម្ដេចហើយនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៥ បានតែងតាំងសម្តេចជាទីប្រឹក្សាជុំវិញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាផងដែរ។ សម្តេចតេជោ ក៏ត្រូវបានប្រធានាធិបតីឥណ្ឌូនេស៊ី និងមេដឹកនាំនានា ហៅថា ជារដ្ឋបុរសរបស់អាស៊ាន និងជាមេដឹកនាំដ៏មានឥទ្ធិពលក្នុងតំបន់។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា អ្វីដែលកម្ពុជាទទួលបានពីការចូលរបស់ទីម័រនេះ។ គឺកិត្តិនាមសម្រាប់ជាតិ ជាពិសេសគឺការគោរពដឹងគុណពីប្រជាជននិងមេដឹកនាំទីម័រគ្រប់លំដាប់ថ្នាក់ ចំពោះប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាពោលគឺសម្តេចតេជោ ដែលបានជួយជ្រោមជ្រែងយ៉ាងសកម្មស្វែងរកការគាំទ្រសម្រាប់ទីម័រក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ ទំនាក់ទំនងកម្ពុជា និងទីម័រនឹងកាន់តែរឹងមាំ៕





-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន4 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន