ព័ត៌មាន
នាយករដ្ឋមន្រ្តីស្តីទីគាំទ្រឲ្យភាគីថៃបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រី ស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រឲ្យលោកណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា បន្ដធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជនប្រជាជន និងប្រទេសទាំងពីរ។
ការលើកឡើងរបស់ឯកឧត្តម នាយករដ្ឋមន្រ្តីស្តីទីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ណាត់ឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា។ ជំនួបសម្ដែងការគួរសមនេះ បានធ្វើឡើងនៅវិមានសន្ដិភាព។
ក្នុងកិច្ចជំនួបនោះឯកឧត្តមសន្តិបណ្ឌិត បានលើកឡើងអំពីទំនាក់ទំនងល្អ លើវិស័យការទូតរវាងកម្ពុជា-ថៃ ជាង៧៥ឆ្នាំកន្លងមកនេះ ដែលភាគីទាំងពីរ ត្រូវបន្តពង្រឹងមិត្តភាពព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាមួយគ្នាបន្ដទៀត ហើយឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេសវិស័យសន្ដិសុខ ការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ដោយបានចាត់ទុកថា ប្រទេសទាំងពីរជាដៃគូពាណិជ្ជកម្មដ៏ល្អ ដើម្បីជំរុញសេដ្ឋកិច្ចគ្នាទៅវិញទៅមក។
ឯកឧត្តមបានបន្ថែមទៀតថានាពេលកន្លងមកថ្មីៗនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សកិច្ចនៅប្រទេសថៃ ហើយលោកស្រី PAETONGTARN SHINAWATRA នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក៏បានមកបំពេញទស្សកិច្ចនៅកម្ពុជា ចំនួនពីរលើករួចមកហើយដែរ ដោយលើកទី១ក្នុងនាមជាប្រធានបក្ស និងលើកទី២ ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលការណ៍នេះបានឆ្លុះបញ្ចាំងអំពីការរឹតចំណងមិត្តភាពទាំងកម្រិតរដ្ឋាភិបាល រហូតដល់ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានថ្លែងអំណរគុណឧប នេត សាវឿន ចំពោះការអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ព្រមទាំងកោតសរសើរកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ ប្រៀបដូចជាការទៅលេងផ្ទះសាច់ញាតិជិតខាងចាស់ទុំយ៉ាងដូច្នេះដែរ។
ជាមួយគ្នានោះលោកក៏បានឯកភាពទាំងស្រុងនូវចំណុចដែលបានលើកឡើង របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងវិស័យព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល សូម្បីតែរវាងខេត្ត និងខេត្ត ព្រមទាំងប្រជាជននិងប្រជាជន ត្រូវបន្តសហប្រតិបត្តិការល្អជាមួយគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះដែរ លោកបានលើកឡើងផងដែរថា កាលពីកន្លងទៅលោកបានមានជំនួបពិភាក្សាការងារជាមួយអភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន៣ខេត្ត រួមាន កោះកុង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងគោលបំណងជំរុញឲ្យរដ្ឋបាលខេត្តជាប់ព្រំដែន បន្តសហប្រតិបត្តិការល្អ ដើម្បីរក្សាសន្តិសុខ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។ លោកប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងបន្តសាមគ្គីភាពព្រំដែនឲ្យកាន់តែល្អប្រសើរ៕
អត្ថបទ ៖ បាន ចក់














-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ