ព័ត៌មាន
នាវាផ្ទុកយន្តហោះអាមេរិក ត្រឡប់ទៅសមុទ្រចិនខាងត្បូងជាថ្មី ខណៈភាពតានតឹងមិនធូរស្បើយ
នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះ USS Nimitz របស់សហរដ្ឋអាមេរិក ត្រូវតាមដានឃើញថា បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងដ៏ប្រកួតប្រជែងវិញជាថ្មីម្ដងទៀត ជាទីដែលការអះអាងអធិបតេយ្យភាពរបស់ចិន គ្របដណ្តប់លើដែនទឹកភាគច្រើនរបស់ខ្លួន និងខណៈដែលភាពតានតឹងហាក់មិនធូរស្បើយឡើយ។

ទាក់ទងនឹងប្រតិបត្តិការរបស់នាវា Nimitz នៅសមុទ្រចិនខាងត្បូង កងនាវាចរទី៧ របស់សហរដ្ឋអាមេរិក មានមូលដ្ឋាននៅជប៉ុន — ដែលរក្សាវត្តមានកងទ័ពជើងទឹករបស់អាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច — បានប្រាប់សារព័ត៌មាន Newsweek ថា នាវាចម្បាំង “មានវត្តមាន និងបង្កើនកម្លាំងត្រៀមប្រយុទ្ធដល់បញ្ជាការ”។

នាវាផ្ទុកយន្តហោះនោះបានទៅដល់សមុទ្រចិនខាងត្បូង កាលដើមខែឧសភា ហើយបានប្រតិបត្តិការនៅទីនោះអស់ពីរសប្តាហ៍ មុនពេលបើកត្រឡប់ទៅច្រកសមុទ្រម៉ាឡាកាវិញ — ជាផ្លូវទឹកតភ្ជាប់សមុទ្រចិនខាងត្បូង ជាមួយមហាសមុទ្រឥណ្ឌា— ដោយបង្កើនការរំពឹងទុកអំលទ្ធភាពនៃពីការដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា។

យ៉ាងណាក៏ដោយ ការវិលត្រឡប់របស់នាវា Nimitz ទៅកាន់សមុទ្រចិនខាងត្បូងនេះ បានកើតឡើងនៅពេលចិន បន្តអះអាងសិទ្ធទឹកដីនៅក្នុងតំបន់ ដែលជារឿយៗនាំឱ្យមានការប្រឈមមុខដាក់គ្នា និងការប៉ះទង្គិចជាមួយកងកម្លាំងដែនសមុទ្រជិតខាង រួមទាំងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក និងដែលត្រូវបានការពារដោយសន្ធិសញ្ញាការពារគ្នាទៅមក។
បន្ថែមពីលើនាវា Nimitz និងនាវាចម្បាំងថ្មីមួយឈ្មោះ George Washington គេមើលឃើញថានៅមាននាវាវាយលុកថលជលិករបស់អាមេរិកមួយគ្រឿងផ្សេងទៀតឈ្មោះ USS America ដែលត្រូវបញ្ជូនតាមមូលដ្ឋានរបស់ជប៉ុន ទៅកាន់សមុទ្រហ្វីលីពីន កាលពីសប្តាហ៍មុន។ គេមិនទាន់ច្បាស់ឡើយថា តើនាវាអាមេរិកទាំងបីគ្រឿងនោះនឹងប្រមូលផ្តុំនៅទីតាំងណានៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច សម្រាប់ប្រតិបត្តិការរួមគ្នាក្នុងប៉ុន្មានសប្តាហ៍ខាងមុខ៕
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់