Uncategorized
សមាគម TAFTAC សាទរចំពោះភាគីអាម៉េរិកប្រកាសបញ្ឈប់ការអនុវត្តពន្ធគយ ១០ភាគរយពីកម្ពុជា
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហៅកាត់ តាហ្វតាក់ (TAFTAC) បានសម្តែងការសាទរចំពោះតុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិក បានសម្រេចថាពន្ធគយ«ទិវារំដោះ»របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលដាក់អត្រាពន្ធមូលដ្ឋាន ១០% លើការនាំចូជាច្រើន គឺខុសច្បាប់។
នៅក្នុងលិខិតផ្លូវការ សមាគម TAFTAC ចេញផ្សាយនៅថ្ងៃនេះ អំពីបច្ចុប្បន្នភាពសម្រាប់សមាជិក តុលាការពាណិជ្ជកម្មអាម៉េរិកសម្រេចបញ្ឈប់ការអនុវត្តពន្ធគយបដិការបស់លោកប្រធានាធិបតី ដូណាល់ត្រាំ បានសសេរឱ្យដឹងថា យោងតាមការពន្យល់ណែនាំពីក្រុមហ៊ុន ឡប់ប៊ី ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនរបស់សមាគមយើង នេះគឺជាសេចក្តីសម្រេចដ៏ធំមួយរបស់តុលាការ ដែលនឹងរារាំងការអនុវត្តបន្ថែមទៀតក្នុងការដាក់ពន្ធរបស់លោក ប្រធានាធិបតីត្រាំ។ នេះជាសេចក្តីសម្រេចដ៏ធំមួយរបស់តុលាការ ដែលសម្រេចជាឯកច្ឆន្ទដោយចៅក្រមទាំងបី រូប។ ដើម្បីជំទាស់នឹងសេចក្តីសម្រេចនេះ លោកប្រធានាធិបតីអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។ បណ្ដឹងឧទ្ធរណ៍ដំបូងនឹងទៅសាលាឧទ្ធរណ៍ ហើយបន្ទាប់មកអាចទៅតុលាការកំពូល។ សម្រាប់ពេលបច្ចុប្បន្ន នេះ សេចក្តីសម្រេចរបស់តុលាការនេះបានបញ្ឈប់ការយកពន្ធបដិការ។
សមាគម TAFTAC បានជម្រាបសមាជិក សមាជិកាថា ការវិត្តន៍ដ៏សំខាន់មួយចំពោះគោលនយោបាយពាណិជ្ជកម្មរបស់ សហរដ្ឋអាម៉េរិក។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិកបាន សម្រេចថាពន្ធគយ«ទិវារំដោះ»របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលដាក់អត្រាពន្ធមូលដ្ឋាន ១០% លើការនាំចូជាច្រើន គឺខុសច្បាប់។ តុលាការបានសម្រេចថាពន្ធនេះលើសពីសិទ្ធិអំណាចដែលបានផ្តល់ឱ្យក្រោម ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ដោយសង្កត់ធ្ងន់ថាអំណាចក្នុងការដាក់បញ្ញត្តិពាណិជ្ជកម្មគឺ ស្ថិតនៅសភា៕

-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦