ព័ត៌មាន
សម្ដេចធិបតី អញ្ជើញវិនិយោគិនជប៉ុនមកបណ្ដាទុនវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ការផលជាច្រើនដល់ការវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិការ ធុរកិច្ចកម្ពុជា-ជប៉ុន នៅល្ងាចថ្ងៃ ទី២៩ ខែឧសភា ២០២៥នេះ ទីក្រុងតូក្យូ ប្រទេសជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញវិនិយោគិនជប៉ុនមកសិក្សាដោយផ្ទាល់ និងបណ្ដាទុនវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់ការអនុគ្រោះជាច្រើនដល់វិនិយោគិន និងវិស័យឯកជនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។
មានប្រសាសន៍ទៅកាន់វិនិយោគិនជប៉ុនដែលបានចូលរួមក្នុងវេទិការធុរកិច្ចកម្ពុជា-ជប៉ុន ដែលមានវិនិយោគិនចូលរួមជិត ៣០០ នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុននោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបង្ហាញបទពិសោធន៍ផ្ទាល់ដែលក្រុមហ៊ុនជប៉ុនបានទៅបណ្ដាក់ទុននៅកម្ពុជានឹងកំពុងទទួលបានផ្លែផ្ការជាច្រើនពីឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបានលើកឧទាហរណ៍ ក្រុមហ៊ុនតូយូតាដែលបានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩០ ហើយបានចាប់ផ្ដើមផ្ដល់សេវានៅឆ្នាំ ១៩៩៣ (មានរយៈពេល)ជាង៣១ឆ្នាំ្ហហើយ។ ខណៈក្រុមហ៊ុននេះបានចាប់ផ្ដើមពីក្រុមហ៊ុនដែលផ្ដល់ត្រឹមតែសេវាជួសជុល ដោយសារកាលនោះមានឡានតូយូតាច្រើនជា ត្រូវបាន អ៊ុនតាក់ប្រើប្រាស់។ ឥឡូវបានឈានដល់ការបង្កើតរោងចក្របង្គុំ និងផលិតរថយន្តថែមទៀត។ នេះគឺជានិមិត្តរូបដែលកម្ពុជាចង់បាន និងជាអ្វីដែលថារាជរដ្ឋាភិបាលខិតខំទាក់ម៉ូយវិនិយោគិនថ្មី។
ក្នុងឱកាសនោះសម្ដេចធិបតីបានបង្ហាញពីផលផ្សេងៗដែលវិនិយោគិនមកកាន់កម្ពុជាទទួលបានដូចជា ទី១. បរិយាកាសនយោបាយ ប្រកបដោយស្ថិរភាព និងកំណើនម៉ាក្រូសេដ្ឋកិច្ចប្រកបដោយសង្គត់ភាពនៅកម្ពុជា ដែលផ្តល់នូវមូលដ្ឋានគ្រឹះប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្តបានសម្រាប់វិនិយោគរយៈពេលវែង។ ទី២.ការចូលរួមដោយផ្ទាល់ជាមួយវិនិយោគិននៅតែជាមូលដ្ឋានគ្រឹះនៃគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ទី៣. រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលនយោបាយដែលអំណោយផលដល់វិយោគិនដូចជា ច្បាប់ស្តីពីការវិនិយោគ ការលើកទឹកចិត្តផ្នែកពន្ធដារដ៏ទាក់ទាញ គឺអនុញ្ញាតឱ្យមានការរួចពន្ធដល់ ៥ឆ្នាំសម្រាប់វិស័យអទិភាព ក្នុងនោះការរៀបចំ និងការគ្រប់តំបន់សេដ្ឋកិច្ចពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប ការកែសម្រួលនិតិវិធីរដ្ឋបាល។ ទី៤. កម្ពុជាមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារដ៏ទូលំទូលាយ និងទី៥. កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង ប្រកបដោយចីរភាព និងមានការបណ្តុះបណ្តាលឱ្យមានសមត្ថភាពខ្ពស់ សម្របខ្លួនទៅឧស្សាហកម្មទំនើប៕
អត្ថបទ៖ វ៉ន ដារ៉ា







-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា6 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន4 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត