ព័ត៌មាន
សម្តេចមហាមន្ត្រី គុយ សុផល នាំអំណោយជូនពលរដ្ឋចាស់ជរា ១០០ គ្រួសារនៅឃុំពេជ្រចង្វា ស្រុកបរិបូណ៌
ពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ១០០ គ្រួសារ រស់នៅក្នុងឃុំពេជ្រចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលអំណោយពីសម្តេចមហាមន្ត្រី គុយ សុផល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកបរិបូណ៌។
សម្តេចមហាមន្ត្រី គុយ សុផល បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការសង្គ្រោះជាតិ ប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ព្រមទាំងនាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិល្បីរន្ទឺនៅក្នុងតំបន់ និងនៅលើសកលលោក។
សម្ដេចបន្តថាគណបក្សប្រជាជនកម្ពុជានឹងបន្តដើរតួនាទីស្នូលយ៉ាងសំខាន់នេះក្នុងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ដែលកម្ពុជារកបានដោយពិបាកនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស ដើម្បីផ្តល់ឱកាសពេញលេញដល់ជាតិ និងប្រជាជនកម្ពុជាក្នុងការបន្តអភិវឌ្ឍជាតិឱ្យរីកចម្រើនកាន់តែខ្លាំងថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន និងមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋទាំងអស់ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ក្នុងឱកាសនោះប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាទាំង ១០០ គ្រួសារសប្បាយចិត្ត ថ្លែងអំណរគុណដល់សម្តេច និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់ចុះជួបសួរសុខទុក្ខ និងជួយប្រជាពលរដ្ឋតាមមូលដ្ឋាន ។ ពួកគាត់អរគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងបានជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ មិនប្រកាន់និន្នាការនយោបាយ។ នៅថ្ងៃនេះ សម្តេចមហាមន្ត្រី គុយ សុផល និងក្រុមការងារគណបក្សប្រជាជន បានចុះមកដល់មូលដ្ឋានឃុំពេជ្រចង្វា ស្រុកបរិបូណ៌ និងបាននាំយកមកនូវអំណោយ និងថវិកាមួយចំនួនជួយដល់សុខទុក្ខប្រជាពលរដ្ឋក្រីក្រ៕ កាំង ហុងវាស្នា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់