ព័ត៌មាន
ឯកឧត្តម ហេង រតនា៖កសិករ១នាក់ស្លាប់លើដីស្រែចម្ការខ្លួនឯងដោយសារសំណល់យុទ្ធភណ្ឌពីសង្គ្រាម នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ប៉ៃលិន ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅល្ងាចថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹងថា នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥នេះ មានករណីផ្ទុះមីនតោនស្ថិតនៅចំណុចចំការល្មើរ ក្នុងភូមិភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រស្លាប់នៅកន្លែងកើតេហតុ និងខូចខាតត្រាក់ទ័រភ្ជួរដីប្រភេទគូបូតាមួយគ្រឿង។
ឯកឧត្តមថ្លែងថា៖«នេះជាករណី កសិករស្លាប់លើដីស្រែចម្ការខ្លួនឯងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម»។
ឯកឧត្តម ហេង រតនា បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសពនិងសូមវិញ្ញាណខន្តជនរងគ្រោះបានទៅកាន់ឋានសុគតិភពកុះបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ហេង រតនា បញ្ជាក់ថា នេះជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលនៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បើទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំហើយក៏ដោយ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបន្តខិតខំកិច្ចប្រតិបត្តិការបោសសម្អាតសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម ដើម្បីរំដោះទឹកដីសុវណ្ណភូមិពីឃាតករលាក់មុខទាំងនេះ៕






-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា7 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត