PR NEWS
អ៊េមមែនទែន! រកឃើញជើងខ្លាំងដំបូង ក្នុងកម្មវិធីប្រកួតប្រជែង IDOL Make Up Battle សប្តាហ៍ទី១
បេក្ខភាពចំនួន ១០នាក់ សុទ្ធសឹងតែខ្លឹមខ្លាំង មានសមត្ថភាពពិសេសរៀងៗខ្លួន ពិសេសជំនាញទៅលើការផាត់លំអរលើផ្ទៃមុខអោយមើលទៅមានការទាក់ទាញ ខុសប្លែកពីការផាត់មុខជាទូទៅ។
ថ្មីៗនេះ កម្មវិធី IDOL Make Up Battle បានធ្វើការផ្សាយផ្ទាល់ និងចាក់ផ្សាយលើកដំបូងដែលជាវគ្គ Battle Royal កាលពីថ្ងៃទី ១២ ខែកក្កដា ២០២៥។ ឆ្លងកាត់ការប្រកួតប្រជែងគ្នាទៅលើវិញ្ញាសាចំនួន២ គឺ៖ ទី១ វិញ្ញសា Bejewel Lips ការបិតត្បូងលើបបូរមាត់ ទី២ វិញ្ញាសាការផាត់មុខសម្រាប់ទស្សនាវត្តី Sovrin (Topic ការផាត់មុខដោយប្រើពណ៍ពាក់ពន្ធ័នឹងធម្មជាតិ)។


បេក្ខភាពចំនួន ១០នាក់ សុទ្ធសឹងតែខ្លឹមខ្លាំង មានសមត្ថភាពពិសេសរៀងៗខ្លួន ពិសេសជំនាញទៅលើការផាត់លំអរលើផ្ទៃមុខអោយមើលទៅមានការទាក់ទាញ ខុសប្លែកពីការផាត់មុខជាទូទៅ។
នៅក្នុងវិញ្ញាសាទី១ បេក្ខភាពចំនួន៥មានដូចជា សុជាតិ ហេង តុលា ពុទ្ធី និងសារី ធ្វើបានល្អហើយបានឈ្នះការប្រកួតទី១ បន្តទៅការប្រកួតទី២។ បេក្ខភាព សុជាតិ ប្រើជំនាញធ្លាប់បិតក្រចកដៃមកប្រើក្នុងការបិតបបូរមាត់វិញម្ដង ចំណែក ពុទ្ធី ធ្វើបានល្អទទួលបានការសសើរពីJUDGES។


ការប្រកួតវិញ្ញាសាទី២កាន់តែពិសេសណាស់ ដោយមានការអញ្ជើញចូលរួមដោយលោក UN HOUR មកពីទស្សនាវត្តី Sovrin ដើម្បីចូលរួមផ្តល់ពិន្ទុដល់បេក្ខភាពរបស់យើង។ ក្នុងនោះ សុជាតិធ្វើបានល្អខ្លាំងដោយការគូរមុខរូបមេអំបៅនៅលើមុខ Model ហើយបន្តឈ្នះលើការប្រកួតទី២ ទទួលបានកៅអីសុវត្ថភាព និងអត្ថប្រយោជន៍អាថកំបាំង១បន្ថែមទៀត។
តើអត្ថប្រយោជន៍អាថកំបាំងនោះជាអ្វីទៅណ៎?





សប្តាហ៍ដំបូងពិតជាមិនធ្វើឱ្យទស្សនិកជនខកចិត្តពិតមែន មានគ្រប់អារម្មណ៍បុកពោះជំនួសបេក្ខភាពទាំង១០របស់យើង។ យ៉ាងណា សរុបលទ្ទផលការប្រកួតទាំងពីរវគ្គនេះ យើងស្វែងរកជើងខ្លាំង ១រូប រួចហើយ នៅសល់ ៩រូបទៀត ដែលត្រូវរង់ចាំទទួលវិញ្ញាសាបន្តនៅសប្តាហ៍ក្រោយនេះ ដើម្បីអាចទទួលបានកៅអីសុវត្ថភាពជុំទី២។


សូមរង់ចាំតាមដានជាបន្ត នៅថ្ងៃសៅរ៍ទី១៩ ខែកក្កដា ២០២៥ វេលាម៉ោង ៨៖០០ យប់តទៅ។
កម្មវិធីឧបត្ថម្ភផ្តាច់មុខដោយ IDOL
អត្ថបទដោយ៖ Hati
-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង