ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជាសង្ឃឹមភាគីថៃនឹងអនុវត្តតាមស្មារតីកិច្ចប្រជុំវិសាមញ្ញ GBC ដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជនប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី៧ ខែសីហានេះ ក្រោយបញ្ចប់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយបានសរសេរបង្ហោះលើហ្វេសប៊ុកដយសង្ឃឹមភាគីថៃនឹងអនុវត្តតាមស្មារតីកិច្ចប្រជុំវិសាមញ្ញ GBC ដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជនប្រទេសទាំងពីរ ខណៈកិច្ចប្រជុំវិសាមញ្ញភាគីទាំងពីរសម្រេចអនុម័តលើកំណត់ហេតុ និងសេចក្តីប្រកាសព័ត៌មានរួម។
ឯកឧត្តមបានសរសេរថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការប្រកបដោយជោគជ័យតាមការគ្រងទុក ដោយសម្រេចបានទៅលើរបៀបវារៈ៖
– ការអនុម័តលើកំណត់ហេតុ
– ការអនុម័តសេចក្តីប្រកាសព័ត៌មានរួម
ប្រមុខការការពារជាតិកម្ពុជាបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ»។













-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ