ព័ត៌មាន
ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ីបន្តបំពេញបេសកកម្មចុះយកព័ត៌មានទីតាំងទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំងរបស់កងទ័ពថៃ លើវត្តអារាម, មណ្ឌលសុខភាព, សាលារៀន និងផ្ទះសម្បែងពលរដ្ឋ នៅខេត្តឧត្តរមានជ័យ
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានបានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចេញពីខេត្តសៀមរាប ទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ពិនិត្យលើមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តប្រសាទតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ ដែលរងគ្រោះក្នុងជម្លោះព្រំដែនជាមួយថៃ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មាននឹងបន្តទៅពិនិត្យនៅជំរុំសុវត្ថិភាព វត្តថ្មកំបោរ។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តឧត្តរមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៉ីម៉ាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ជាកន្លែងគ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ បានផ្លោងដាក់ភូមិឋានប្រជាពលរដ្ឋស៉ីវិល។និងបន្តចុះពិនិត្យជាក់ស្តែងទីតាំងគ្រាប់បែក MK-84 ទម្ងន់ជាង១តោន ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះចម្បាំង F-16 លើផ្ទះប្រជាពលរដ្ឋក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។

នាឱកាសនោះដែរ ឯកឧត្តម ហេង រតនា បានធ្វើបទបង្ហាញពីគ្រោះថ្នាក់ និងផលប៉ះពាល់បណ្តាលមកពីគ្រាប់បែកធុនធំកងទ័ពថៃ ដែលបានផ្លោងដាក់លំនៅឋានរបស់ប្រជាជនជូនដល់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី និងផែនការសកម្មភាពបោសសម្អាត និងបន្សាបគ្រាប់បែកធុនធំដែលមានបង្កប់ដោយផ្សែងពុលធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋផងដែរ។

ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» “Safety and Risk Management Conflict Reporting” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

សិក្ខាសាលាអមដោយការចុះសិក្សានៅទីវាលផ្ទាល់ របស់អ្នកសារព័ត៌មាន បានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មាន បានធ្វើដំណើរទស្សនកិច្ចទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅចំណុចអូរដូនស្ងួន ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយបានសម្ភាសជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋភៀសសឹក ផងដែរ។
នៅខេត្តបន្ទាយមានជ័យ អ្នកសារព័ត៌មាននឹងធ្វើដំណើរទៅកាន់ឃុំអូរបីជាន់ រួមទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ជាកន្លែងដែលកងកម្លាំងថៃ បានរាយលួសបន្លាសព័ទ្ធយកផ្ទះប្រជាពលរដ្ឋកម្ពុជា៕














-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ