ព័ត៌មាន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សព្វផ្សាយ «ទស្សនវិស័យមុខរបរ និងការងារ» ដែលជាត្រីវិស័យនាំផ្លូវយុវជនដើម្បីស្វែងរកការងារ និងត្រៀមខ្លួនចូលទីផ្សារការងារ
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ(Occupational Outlook) ឆមាសទី២ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយពីតម្រូវការជំនាញ និងការងារសម្រាប់យុវជន ដោយបានបញ្ចូលបន្ថែមព័ត៌មានទាក់ទងនឹងតម្រូវការ គុណវុឌ្ឍិ និងជំនាញ សម្រាប់ជាត្រីវិស័យនាំផ្លូវយុវជនដែលស្វែងរកការងារដំបូង ក្នុងការជ្រើសរើសមុខរបរដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ទស្សនវិស័យមុខរបរ និងការងារនេះ ត្រូវបានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដូចជា ការប្រមូលទិន្នន័យតម្រូវការងារពីក្រុមហ៊ុន និងគ្រឹះស្ថាន ទិន្នន័យពីទីភ្ជាក់ងារជាតិមុខរបរ និងការងារ(NEA) និងទិន្នន័យតម្រូវការកម្លាំងពលកម្មដែលក្រុមហ៊ុន និងគ្រឹះស្ថានគ្រោងនឹងមានតម្រូវការនាពេលអនាគត។ លើសពីនេះ ក្រសួងបាន ប្រមូលព័ត៌មានជាធាតុចូលពីរបាយការណ៍ថ្នាក់តំបន់ The Future of Work: Regional Perspectives របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) និង របាយការណ៍ថ្នាក់សកល The Future of Jobs Report 2025 របស់វេទិការសេដ្ឋកិច្ចពិភពលោក (World Economic Forum) ផងដែរ។

តាមរយៈលទ្ធផលនៃការអង្កេត និងវិភាគបានបង្ហាញថា ជំនាញដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត មានដូចជា ទំនាញបច្ចេកវិទ្យា, វិស្វកម្ម, គ្រប់គ្រងទិន្នន័យ, បដិវត្តកម្មឌីជីថល និងជំនាញផ្នែកផលិតកម្មនិងកម្មន្តសាលជាដើម ដែលទាមទារឱ្យមានការពង្រីក និងបង្កើនកម្មវិធីបណ្តុះបណ្តាលបន្ថែម។

ទន្ទឹមគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ការផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ» នាឱកាសនេះ គឺយើងចង់ទាញចំណាប់អារម្មណ៍របស់យុវជនឱ្យបានយល់ដឹងអំពីការងារ មុខរបរ និងអាជីពដែលកំពុងមានតម្រូវការនៅលើទីផ្សារ។ ទាល់តែពួកគាត់ស្គាល់ពីតម្រូវការ តួនាទីអ្វី មុខរបរអ្វី ឬការងារអ្វី ដែលគេកំពុងត្រូវការ នោះទើបពួកគាត់ចាប់ផ្ដើមសួរខ្លួនឯងថា ដើម្បីធ្វើអាជីព មុខរបរ និងការងារដែលកំពុងមានត្រូវការនោះ តើពួកគាត់គួរតែរៀនជំនាញអ្វី ដើម្បីចាប់បាននូវឱកាសការងារ និងមុខរបរនោះបាន»។

នេះជាការបោះពុម្ភផ្សាយលើកទី៤ ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់កំណត់ជំនាញអាទិភាព និងជម្រើសអាជីពនៅក្នុងវិស័យដែលកំពុងមានសក្ដានុពលនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២៤មក ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញផ្សាយ៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ