ព័ត៌មាន
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតីជូនគ្រួសារយុទ្ធជនដែលមានជីវភាពលំបាកនៅស្រុកសន្ទុក ខេត្តកំពង់ធំ
ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធាន ស.អ.ក ខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនក្រុមគ្រួសារវីរយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកសន្ទុក ខេត្តកំពង់ធំ។

ដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសឹង្គហបបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធាន ស.អ.ក ខេត្ត បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ លោកពលបាលត្រី គង់ លីហូវ នៅអង្គភាព កងពលតូចលេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ ២ ប្រចាំការនៅខេត្តឧត្តរមានជ័យ ដែលមានជំងឺប្រចាំកាយ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយគ្រួសារមានជីវភាពលំបាកខ្វះខាត ដោយឪពុកជាជនពិការ ហើយ ម្ដាយ និងភរិយាមាន មានកូនតូចៗជាច្រើននាក់នៅក្នុងបន្ទុក។ បច្ចុប្បន្នគ្រួសារលោកប្រកបមុខរបរលក់ដូរម្ហូបអាហារបន្តិចបន្តួច នៅជើងភ្នំសន្ទុក សម្រាប់ចិញ្ចឹមជីវិត ស្ថិតនៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក គង់ លីហូវ បានបញ្ជាក់ថា ក្រៅពីភារកិច្ច ជាយុទ្ធជនការពារបូរណភាពទឹកដី នៅសមរភូមិមុខក្នុងខេត្តឧត្តរមានជ័យ រូបលោកក៏ជាអ្នកប្រដាល់ ដែលធ្លាប់ប្រកួតនៅលើសៃវៀនជាច្រើនលើកកន្លងរួចមកហើយ។ តែបច្ចុប្បន្ននេះដោយសារប្រទេសជាតិកំពុងរងគ្រោះអសន្តិសុខ ដោយសារសង្គ្រាមឃ្លានពានទឹកដីពីសំណាក់បច្ចាមិត្តនៅតាមព្រំដែនកម្ពុជា-ថៃ បានតម្រូវឲ្យរូបលោក កាន់អាវុធត្រៀមប្រយុទ្ធតទល់ជាមួយសត្រូវឈ្លានពាន នៅតំបន់ខេត្តឧត្ដរមានជ័យ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម សូមឱ្យលោកពលបាលត្រី គង់ លីហូវ ឆាប់បានជាសះស្បើយពីជំងឺ និងឆាប់បានវិលត្រឡប់ទៅកាន់អង្គភាពវិញ ដើម្បីបន្តបំពេញកាតព្វកិច្ចការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ជាបន្តទៅទៀត ហើយនឹងសុំឲ្យលោកឪពុក ដែលជាជនពិការ មានសុខភាពល្អគ្រប់គ្រងដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គល។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនលោកពលបាលត្រី គង់ លីហូវ និងក្រុមគ្រួសារ ដើម្បីជួយដោះស្រាយនូវរាល់ការលំបាកក្នុងជីវភាពក្រុមគ្រួសារ និងសម្រាប់ដោះស្រាយក្នុងការព្យាបាលជំងឺផងដែរ៕

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន