ព័ត៌មាន
យុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
ក្រុមយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំ ដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា។ ជាតិរឹងមាំ រីកចម្រើន ត្រូវការយុវជនដែលពោរពេញដោយសក្ដានុពល។
នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ដំណើរការ នៃការទទួលពាក្យពីយុវជន យុវតីស្ម័គ្រចិត្ត សុំចូលកាតព្វកិច្ចយោធា នឹងត្រូវបិទបញ្ចប់ក្នុងជំហានដំបូង សម្រាប់ឆ្នាំ២០២៦។
កម្លាំងកងរាជអាវុធហត្ថនៅតាមថ្នាក់មូលដ្ឋានខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ ក្នុងការផ្តល់ព័ត៌មាន ក៏ដូចជាការទទួលពាក្យ ដើម្បីបញ្ចូលទិន្នន័យតាមនីតិវិធី សម្រាប់ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យចូលកាតព្វកិច្ច។
យុវជន បានបង្ហាញភាពក្លាហាន មិនងាករេ ក្នុងការចូលរួមការពារជាតិ ក្នុងពេលដែលពួកគេបានជាប់ជាយោធិនអាជីព ព្រោះប្រទេសជាតិមួយនេះ គឺពុំអាចជំនួសដោយការយកកម្លាំងជាតិសាសន៍ដទៃមកជួយការពារបានឡើយ មានតែយុវជនបន្តវេនរបស់កម្ពុជាប៉ុណ្ណោះ ។
សាច់ញាតិ និងអាណាព្យាបាលយុវជន យុវនារីស្ម័គ្រ ក៏បន្តការលើកទឹកចិត្ត និងគាំទ្រជាខ្លាំងចំពោះការចូលបំពេញកាតព្វកិច្ចយោធា និងរំពឹងថា រយៈពេល២ឆ្នាំ ក្នុងទីលានហ្នឹកហាត់ នឹងជួយដុះខាត់ ពង្រឹងសមត្ថភាពកូនៗរបស់ពួកគេ ដើម្បីក្លាយជាធនធានមានសមត្ថភាពសម្រាប់វិស័យការពារជាតិ។
គួរជម្រាបថា ការទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នឹងបិទនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ យុវជនស្ម័គ្រចិត្តបំបេញកាតព្វកិច្ចយោធា ក៏អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញបានដែរ តាមរយៈគេហទំព័រផ្លូវការរបស់ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា (គ.ក.យ) ៕ អត្ថបទ៖ លីហេង






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា