ព័ត៌មាន
អភិបាលខេត្តប៉ៃលិន ស្នើឱ្យប្រជាពលរដ្ឋ សហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវ
ប៉ៃលិន៖ មានប្រសាសន៍លើកឡើង ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការងារគ្រប់គ្រងសំណង់នានា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងម្ចាស់សំណង់ នាព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើឱ្យប្រជាពលរដ្ឋ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ទូទាំងខេត្ត។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន មានមានប្រសាសន៍លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានកំពុងពង្រឹងនូវយន្តការទាំងឡាយ ដែលទាក់ទងទៅនឹងច្បាប់សាងសង់ ដោយធ្វើយ៉ាងណាឱ្យខេត្តមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណ្ឌភាព ព្រមទាំងបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងអស់ ត្រូវរួមគ្នាគោរពច្បាប់ ហើយប្រសិនបើមានការសាងសង់ផ្ទះ ឬសាងសង់កន្លែងអាជីវកម្មផ្សេងៗ ត្រូវសុំច្បាប់សាងសង់ជាមុនសិន ជៀសវាងមានបញ្ហាប្រឈមមុខនានា ដូចជា សំណង់គ្មានច្បាប់អនុញ្ញាត សំណង់ខុសបច្ចេកទេស និងការសង់រំលោភលើដីចំណីផ្លូវតាមសាធារណៈ ដែលបណ្តាលឱ្យខាតពេលវេលា និងថវិកា។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តទប់ស្កាត់ ការរំលោភលើដីសាធារណៈ ដូចជា៖ ដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើអោយប៉ះពាល់ ដល់សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមទីក្រុង ទីប្រជុំជន ជាពិសេសការទប់ស្កាត់ ឱ្យបានរាល់ការសាងសង់សំណង់ខុសច្បាប់ ព្រមទាំងបន្តផ្សព្វផ្សាយ និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុ អោយយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ៕






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ