ព័ត៌មាន
អង្គការ (UNFPA) ប្រចាំនៅកម្ពុជាប្រគល់ឃីតចំនួន ៦៨០ឃីតដល់ កាកបាទក្រហមកម្ពុជា
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន៦៨០ឃីត ពីលោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាងអង្គការសហប្រជាជាតិ សម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា។
ក្នុងនាម កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការ UNFPA ដែលបាននាំមកនូវកញ្ចប់ឃីតសម្រាប់ស្ត្រីជាលើកទី២។ កាកបាទក្រហមកម្ពុជានឹងចាត់ចែងកញ្ជប់ឃីតទាំងនេះ ជូនដល់ស្ត្រីដែលជាមុខសញ្ញាត្រឹមត្រូវ និងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសស្ត្រីជាជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងជំរំនានា។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ ក៏បានជម្រាបជូនគណៈប្រតិភូ អំពីយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ២០២០-២០៣០ និងសកម្មភាពការងារសំខាន់ៗថ្មីៗដែល កាកបាទក្រហមកម្ពុជា បានធ្វើនាពេលកន្លងមក ជាពិសេសសកម្មភាពថ្មីៗ នៅតាមជំរំជនភៀសសឹក ដូចជាការអប់រំផ្សព្វផ្សាយ ចែកអំណោយ ការថែរក្សាអនាម័យជាដើម។
លោកស្រី សាន់ដ្រា ប៊ឺនក្លាវ តំណាងអង្គការ UNFPA បានថ្លែងនូវការកោតសរសើរចំពោះ កាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានមុនគេ ក្នុងការឆ្លើយតបភាពងាយរងគ្រោះទាំងឡាយនៅក្នុងប្រទេសកម្ពុជា។ លោកស្រីឱ្យដឹងថា អង្កការ UNFPA នឹងនៅតែបន្តជាដៃគូសហប្រតិបត្តិការដ៏ល្អជាមួយ កាកបាទក្រហមកម្ពុជាបន្តទៀត ព្រោះកាកបាទក្រហមកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ និងបេះដូងមនុស្សធម៌ តែងតែមានវត្តមានជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា ហើយការផ្តល់អំណោយជាលើកទី២នេះ មានចំនួន៦៨០ឃីត សម្រាប់ កាកបាទក្រហមកម្ពុជា ចាត់ចែងតាមតម្រូវការចាំបាច់ណាមួយ៕ អត្ថបទ៖ សំ ងីម
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង