ព័ត៌មាន
អភិបាលខេត្តព្រះវិហារ អញ្ជើញបិទការប្រកួតកីឡាបាល់ទះមិត្តភាព ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម!
ឯកឧត្តម គីម រិទ្ធី អភិបាលនៃណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងធ្វើពិធីបិទការប្រកួតកីឡាបាល់ទះមិត្តភាព ផ្នែកបុរស និងនារី ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» ដែលបានរៀបចំឡើង នៅមណ្ឌលសុវត្តិភាពវត្តិពោធិ៍៥០០០ដើម ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ការប្រកួតកីឡាបាល់ទះមិត្តភាពនេះ គឺផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម គីម រិទ្ធី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើតបរិយាកាសសប្បាយរីករាយរវាងអ្នកដែលរស់នៅក្នុងមណ្ឌលសុវត្ថិភាព និងក្រុមការងារ។ ជាមួយគ្នានេះដែរ កីឡាក៏ជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមចំណែកកសាងសន្តិភាព និងភាពសុខដុមរមនាក្នុងសហគមន៍។
ថ្លែងក្នុងឱកាសបិទពិធី និងប្រគល់ពានរង្វាន់ ឯកឧត្តម គីម រិទ្ធី បានថ្លែងការកោតសរសើរ ចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យ និងស្មារតីកីឡាពិតប្រាកដ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យកីឡា ក្នុងការលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជួយកាត់បន្ថយបញ្ហាសង្គមនានា។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមបានផ្តល់រង្វាន់ដល់ក្រុមដែលទទួលជ័យលាភី ដើម្បីជំរុញឲ្យពួកគេបន្តអភិវឌ្ឍន៍សមត្ថភាព និងចូលរួមក្នុងសកម្មភាពកីឡាផ្សេងៗទៀតនាពេលអនាគត។
ការប្រកួតនេះបានធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា (វគ្គជម្រុះ) ដល់ថ្ងៃទី១ ខែកញ្ញា (វគ្គផ្ដាច់ព្រ័ត្រ) ដោយមានក្រុមចូលរួមសរុបចំនួន ១៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទះបុរស ១០ក្រុម និងក្រុមបាល់ទះនារី ៤ក្រុម ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទាំងផ្នែកបុរស និងផ្នែកនារី។












-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ