ព័ត៌មាន
គម្រោង «ពង្រឹងបច្ចេកវិទ្យា និងធនធាន សម្រាប់ស្រ្តីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម (STRIVE Project)» សម្ពោធក្រោមការចូលរួមពីដៃគូអន្តរជាតិ
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធគម្រោង «ពង្រឹងបច្ចេកវិទ្យា និងធនធាន សម្រាប់ស្រ្តីជនជាតិដើមភាគតិចក្នុងវិស័យកសិកម្ម (STRIVE Project)» ដោយមានការចូលរួមពី លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា EU, Dr. Gidon WINDECKER អនុប្រធានការិយាល័យសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់នៅកម្ពុជា លោកស្រី Anette Müller ប្រធានតំបន់បែកខាងអាស៊ី ជាតំណាងអង្គការយូហានីធឺ (Johanniter)។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គម្រោងនេះបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យ ការចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញគោលនយោបាយជាតិ ស្តីពី ស្វាយចន្ទី ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចីរភាព តាមរយៈការអនុវត្តន៍គម្រោងរយៈពេល ៤ឆ្នាំនេះ ដែលនឹងចូលរួមពង្រឹងយុទ្ធសាស្រ្ត នៃការផលិតដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ការអនុវត្តន៍កសិកម្មល្អ រៀបចំផែនការដាំដុះ និងការគ្រប់គ្រងការប្រមូលផលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
បន្ថែមពីនេះ លោកជំទាវក៏បានស្នើដល់អង្គការ JOHANNITER ឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធ ជាមួយក្រសួងកសិកម្ម តាមរយៈ Memorandum of Understanding ឬ Project Agreement និងអំពាវនាវដល់ ស្ថាប័នពាក់ពន្ធ័ ជាពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងខេត្តគោលដៅទាំងពីរ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមគ្នា ដើម្បីធ្វើឱ្យគម្រោងនេះទទួលបានជោគជ័យ។ លោកជំទាវសូមលើកទឹកចិត្តដល់ស្ត្រីជនជាតិដើមភាគតិចចូលរួមសហការរួមគ្នា ជាគន្លឹះដ៏សំខាន់ក្នុងការធានាទទួលបានឱកាស និងធនធានដើម្បីឆ្ពោះទៅរកភាពរីកចម្រើនរួមគ្នា។
គួរបញ្ជាក់ថា គម្រោង «ពង្រឹងបច្ចេកវិទ្យា និងធនធាន សម្រាប់ស្រ្តីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម (STRIVE Project)» មានគោលបំណង នៃគម្រោង ដើម្បីផ្សព្វផ្សាយក្របខ័ណ្ឌគម្រោង និងបង្កើនកិច្ចសហការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពដើម្បីទទួលបានផលជះជាវិជ្ជមានទៅដល់ក្រុមគោលដៅ នៅក្នុងខេត្តរតនគីរី និងខេត្ត ស្ទឹងត្រែង៕






-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព