ព័ត៌មាន
ខួបដៃគូ ៧៥ឆ្នាំ សហរដ្ឋអាមេរិក ផ្ដល់ជំនួយបន្ថែម ដល់ប្រជាជនភៀសសឹកកម្ពុជា
លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក បានជួបប្រជុំជាមួយ ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន នៅថ្ងៃទី៥ ខែកញ្ញានេះ ដើម្បីបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងខួបលើកទី ៧៥ឆ្នាំ នៃទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយបន្ថែមជាច្រើន ជួយដល់ប្រជាជនភៀសសឹកកម្ពុជា។
បើតាម គេហទំព័រស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញថា ភាគីទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក បានពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងរកវិធីសាស្រ្តដើម្បីធានាសន្តិភាពយូរអង្វែង។
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះ ប្រធានាធិបតី ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក ដែលជួយធានាឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំពោះជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះ ដោយរួមមាន អាហារបន្ថែមជាង ៥០ ម៉ឺនដុល្លារអាមេរិកសម្រាប់ស្ត្រី និងកុមារដែលរងផលប៉ះពាល់ ការផ្តល់ឧបករណ៍សម្រាប់ជួយសង្គ្រោះជីវិតម្តាយ និងកុមារ ថ្នាំលាបការពារមូសចំនួន ៣ម៉ឺនដប និងមុងចំនួន ២០ម៉ឺន ដើម្បីបង្ការការរីករាលដាលជំងឺគ្រុនចាញ់ និងថវិកាជំនួយដល់ថ្នាក់រៀនជាង ៥០០ ដើម្បីឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរសហរដ្ឋអាមេរិកចំពោះភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា និងជាប្រទេសដំបូងដែលទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជានៅឆ្នាំ១៩៥០។ ការពិភាក្សាក៏បានផ្តោតលើអាទិភាពសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាការប្តេជ្ញារបស់កម្ពុជាក្នុងការទទួលយកជនជាតិខ្លួនដែលរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញ និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលក្លែងបន្លំតាមអនឡាញ។
ក្នុងឱកាស នៃការអបអរសាទរខួបទី ៧៥ឆ្នាំ នៃមិត្តភាពនេះ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជាដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ និងមានសុវត្ថិភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ