ព័ត៌មាន
កម្ពុជា-ឡាវ និងអង្គការ JICAជបានចុះអនុស្សរណៈយោគយល់គ្នាលើវិស័យសកម្មភាពមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុ ជា និងលោកស្រី Eri Komukai ទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)មកពីក្រុងតូក្យូ រួមជាមួយលោក Saomany Manivong នាយករងអង្គភាពជាតិបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៃប្រទេសឡាវ (UXO-Lao) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងអង្គភាពCMAC អង្គការ JICA និងអង្គភាពUXO Lao សម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការត្បូង-ត្បូង រវាងប្រទេសឡាវ-កម្ពុជា លើវិស័យសកម្មភាពមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
កិច្ចសហការប្រតិបត្តិការនេះ ត្រូវអនុវត្តក្រោមគម្រោងការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងសមត្ថភាពអង្គភាពUXO Lao និងគម្រោងការពង្រឹងមុខងារអង្គភាពCMAC ដំណាក់កាលទី២ ដែលមានមានរយៈពេល៣ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៨ ដោយផ្តោតលើចំណុចសំខាន់ចំនួន២ គឺ ១ការបង្កើត និងការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់អង្គភាព UXO Lao (ឆ្នាំ២០២៧-២០៣៦) រួមទាំងការកៀរគរជំនួយ និងទំនាក់ទំនងសាធារណៈ និង២ការអនុវត្តផែនការយុទ្ធសាស្ត្ររបស់អង្គភាពCMAC។
សូមជម្រាបជូនថា តាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូងដូចគ្នានេះ អង្គភាពCMAC ធ្លាប់បានផ្តល់ការហ្វឹកហ្វឺនដល់អង្គភាពUXO Lao បានចំនួន១៥វគ្គកន្លងមកហើយដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៣៥រូប៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន3 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»