ព័ត៌មាន
គ្រិស្ដបរិស័ទជួបជុំគ្នាអធិដ្ឋាន និងអំពាវនាវអន្តរជាតិ ជួយអន្តរាគមន៍ ឲ្យមានសន្តិភាពរវាងកម្ពុជា-ថៃជានិរន្ត
គ្រិស្តបរិស័ទនៅក្នុងប្រទេសកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើការអធិដ្ឋានសូមឲ្យប្រទេសកម្ពុជាមានតែសុខសន្តិភាព ជាមួយនឹងការអំពាវនាវដល់សហគន៍អន្តរជាតិ ជួយអន្តរាគមន៍បន្ថែម ដើម្បីឲ្យប្រទេសថៃ បញ្ឈប់សកម្មភាពរំលោភបទឈប់បាញ់ ហើយធ្វើឲ្យព្រំដែនកម្ពុជា-ថៃ មានសន្តិភាពជានិរន្ត។

នៅក្នុងពិធីនេះ គ្រិស្តបរិស័ទនៅកម្ពុជា រួមគ្នាអធិដ្ឋានដើម្បីសន្តិភាព កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹទ្ធបូជាចារ្យ ម៉ម បាណាបាស បានអាននូវសេចក្តីថ្លែងការណ៍របស់គ្រិស្តបរិស័ទកម្ពុជា ដោយគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលបានស្វះស្វែងរកសន្តិភាព និងទទួលយកការសម្រុះ សម្រួលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ដើម្បីឲ្យមានបទឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ។
សេចក្តីថ្លែងការណ៍នេះ គ្រិស្ដបរិស័ទក៏បានទទូច ដល់សហគមន៍អន្តរជាតិឲ្យជួយអន្តរាគមន៍ ដើម្បីបញ្ឈប់នូវរាល់សកម្មភាពបង្ករឿង និងការឈ្លានពានលើអធិបតេយ្យភាពកម្ពុជា ពីសំណាក់ភាគីថៃ ព្រមទាំងអនុវត្តបទឈប់បាញ់ ឲ្យបានខ្ជាប់ខ្ជួន ។
ព្រឹទ្ធបូជាចារ្យ ហេង ចេង និងឯកឧត្តមបណ្ឌិត សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ក្នុងនាមជាប្រទេសជាប់ភូមិផងរបងជាមួយ កម្ពុជា-ថៃ ត្រូវតែមានសន្តិភាពជាមួយគ្នាជានិរន្ត ហើយរួមគ្នាអភិវឌ្ឍប្រជាជាតិអាស៊ាន ឲ្យកាន់តែរីកចម្រើន ដោយមិនគួរមានជម្លោះជាមួយគ្នានោះទេ ។
ក្នុងពិធីនេះ គ្រិស្តបរិស័ទនៅកម្ពុជារួមគ្នាអធិដ្ឋានដើម្បីសន្តិភាពនេះ គ្រិស្តបរិស័ទ ក៏បានប្រមូលថវិកា និងសម្ភារផ្សេងៗ ដើម្បីទុកចែកជូនដល់វីរកងទ័ពកម្ពុជា កំពុងឈរជើងការពារទឹកដី នៅសមរភូមិមុខ ជាមួយនឹងការអធិដ្ឋានដល់កងទ័ពទាំងអស់ សូមមានសេចក្តីសុខ សេចក្តីចម្រើន ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៃកងទ័ពកម្ពុជា-ថៃ មានរយៈពេលជាង១ខែមកហើយ ដោយភាគីកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន មិនបានចល័តទ័ព ឬធ្វើឲ្យមានការតានតឹងនៅព្រំដែនកម្ពុជា-ថៃ ប៉ុន្តែបានជ្រើសយកការទូតបរទេស និងច្បាប់អន្តរជាតិ ទោះបីជាភាគីថៃ បានរំលោភបទឈប់បាញ់ម្ដងជាពីរដងក្ដី ប៉ុន្ដែកម្ពុជានៅបន្តរក្សាបាននូវការអត់ធ្មត់ខ្ពស់បំផុត៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ