ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមពិព័រណ៍អន្តរជាតិចិនលើកទី២៥ CIFIT នៅប្រទេសចិន
ខេត្តហ្វូជៀន៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិស័យឯកជន ដែលមានក្រុមហ៊ុនចំនួន ១៧ ចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម ក្នុងកម្មវិធី CIFIT ) នៅទីក្រុងស៊ាមិន ខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្ដល់ឱកាសផ្គូរផ្គងវិនិយោគិន រវាងប្រទេសទាំងពីរ។
ក្នុងដំណើរអញ្ជើញចូលរួមឱកាសនេះ ក៏មានការទទួលស្វាគមន៍ពី ឯកឧត្តម ចាវ ឡុង (Zhao Long) អភិបាលខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជួប សម្ដែងការគួរសម និងពិភាក្សាការងារផងដែរ។
ក្នុងជំនួបនោះ, ឯកឧត្តមអភិបាលខេត្ត បានរំលេចជូននូវកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានជំរុញឱ្យមានពិព័រណ៍ សម្រាប់ជំរុញការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) នេះឡើង និងបានជម្រាបជូនអំពីសក្ដានុពល សំខាន់ៗរបស់ខេត្ត Fujian និងកិច្ចសហការសំខាន់ៗរវាងខេត្តហ្វូជៀន ទៅកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ តាមរយៈជំនួបរវាង ឯកឧត្តម ស៊ី ជីនពីង និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ, ឯកឧត្តមអភិបាល រំពឹងថា កិច្ចសហការ រវាងកម្ពុជា-ចិន និយាយដាច់ដោយឡែកចំពោះខេត្តហ្វូជៀន នឹងកាន់តែរីកចម្រើនឡើងបន្ថែមទៀត ពិសេសលើវិស័យវិនិយោគ និង ពាណិជ្ជកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា ឆ្នាំ២០២៥នេះជាឆ្នាំទីពីរហើយ ដែលឯកឧត្តមបានចូលរួមក្នុងកម្មវិធី CIFIT និង បានដឹកនាំគណៈប្រតិភូក្រុមហ៊ុនរបស់កម្ពុជាចំនួន១៧ មកចូលរួមផងដែរ ដើម្បីផ្ដល់ឱកាសផ្គូរផ្គងវិនិយោគិនរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតយកឱកាសនេះថ្លែងអំណរគុណ ចំពោះការរក្សាបាននូវចំណងមិត្តភាពយ៉ាងរឹងមាំ រវាង កម្ពុជានិងចិន តាមរយៈកិច្ចខិតខំរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។ ចំណែកកាលពីសប្ដាហ៍មុន ក៏មានជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ី ជីនពីង ផងដែរ ក្នុងអំឡុងពេលសម្ដេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំ២០២៥។ ពិសេស ជាងនេះ កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលរួមខួបលើកទី៨០ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនចិន តស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និង សង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោកផងដែរ។
ចំពោះការវិនិយោគ និងពាណិជ្ជកម្មវិញ, ចិនគឺជាដៃគូធំបំផុតរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបន្តជំរុញឱ្យវិនិយោគិនចិនចូលមកវិនិយោគនៅកម្ពុជា និងបានស្នើសុំឱ្យកិច្ចការងារនេះ បន្តជំរុញធ្វើឱ្យបានកាន់តែច្រើនឡើង លើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្ដាក់ទុននៅកម្ពុជា ពិសេសតាមរយៈកម្មវិធី CIFIT។ ចំណែកទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ, កម្ពុជាសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិន ក្នុងការជួយសាងសង់ផ្លូវ ស្ពាន ជាច្រើននៅកម្ពុជា ហើយបានគូសរំលេចអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលទទួលបានការគាំទ្រពី ឯកឧត្តមប្រធានាធិបតី ផងដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាកាលពីខែមេសា កន្លងទៅនេះ៕អត្ថបទ៖ សុន រ៉ាឌី











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS5 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ