Connect with us

ព័ត៌មាន

មន្រ្តីជាន់ខ្ពស់ក្រសួងដែនរៀបចំដែនដីណែនាំដល់មន្ទីរក្រោមឱវាទ ត្រូវពន្លឿនការផ្តល់សេវាសាធារណះរហ័សគាប់ចិត្តជូនពលរដ្ឋឲ្យបានដល់មូលដ្ឋាន

ឧត្តរមានជ័យ៖ មានប្រសាសន៍ថ្លែងបែបនេះ ខណៈឯកឧត្តម សេង ផានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសាយ សំណាល រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦និងលើកទិសដៅការងារឆ្នាំ២០២៧របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តឧត្តរមានជ័យ។

ក្នុងពិធីនេះ មានការចូលរួមពីមន្រ្តីជំនាញមកពីអង្គភាពស្ថាប័នពាន់ព័ន្ធនានានិងអាជ្ញាធរមូលមកពីតាមបណ្តាលក្រុង/ស្រុកជាច្រើននាក់នាថ្ងៃទី២៦តុលាឆ្នាំ២០២៦។

លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដីខេត្តឧត្តរមានជ័យបានលើកឡើងថា ក្នុងនោះមន្ទីរបានធ្វើការសម្របសម្រួលនិងសម្រេចបាននូវសមិទ្ធិផលជាច្រើនរួមមាន៖ ១-ជម្រះការងារចុះបញ្ជីដីធ្លីមានលក្ខណះជាប្រពន្ធ័ដែលនៅសេសសល់ពីឆ្នាំចាស់។

២-ជំរុញការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធចប់តាមផែនការដោយគ្មានការវិវាទ។

៣-ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធ និងដាច់ដោយដុំ និងការដោះស្រាយវិវាទក្នុងមូលដ្ឋាន គ្រប់រូបភាព រួមទាំងពាក្យបណ្តឹង ។

៤-ពង្រឹងអភិបាលកិច្ចល្អលើការគ្រប៉គ្រង់សំណង់ តាមបណ្តោយព្រំដែនដោយរក្សាបាននូវប្រព័ន្ធអេកូឡូស៊ី។

ក្នុងពិធីបើកនិងបិទអង្គសន្និបាតនាឱកាសនោះដែរលោករិទ្ធី ប៉ាក់ អភិបាលរងខេត្តនិងឯកឧត្តម សេង ផានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនិងសំណង់ បានមានប្រសាសន៍ វៃតម្លៃនិងកោតសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែងការងារកន្លងមករបស់មន្រ្តីជំនាញនៅតាមបណ្តាលក្រុង ស្រុក ទាំងប្រាំ ដែលបានខិតខំលះបង់ពេលវេលាការងារក្នុងការវាស់វែងនិងចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពជោគជ័យ។

ជាមួយគ្នានោះដែរឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានជំរុញណែនាំដល់មន្រ្តីជំនាញស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តការងារដែលនៅសេសសល់ធ្វើយ៉ាងណាត្រូវពន្លឿនការងារចុះបញ្ជីដីធ្លីនេះឲ្យបានលឿននិងរហ័សទាន់ចិត្តក្នុងការផ្តល់សេវាសាធារណះនានាឲ្យបានកាន់តែប្រសើរបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋឲ្យបានរហ័សទាន់ចិត្តផងដែរ។ឃិនសារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia