ព័ត៌មាន
មេដឹកនាំកម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិប្រត្តិការជាមួយគ្នាលើវិស័យជាច្រើន
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហ្វីលីពីន នាឱកាសនេះ ព្រមទាំងទស្សនកិច្ចផ្លូវការរបស់សម្ដេចនៅប្រទេសហ្វីលីពីនកាលពីដើមឆ្នាំ២០២៥កន្លងមក បានឆ្លុះបញ្ចាំងពីមិត្តភាពរឹងមាំ និងការប្តេជ្ញាចិត្តមុតមាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ហ្វីលីពីនឱ្យកាន់តែខ្ពស់ថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍នញ្ជាក់បែបនេះ ក្នុងឱកាសចូលរួមធ្វើសន្និសីទសារព័ត៌មានរួម ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។
ក្នុងឱកាសនោះ សម្ដេចធិបតីបានថ្លែងថា កម្ពុជាផ្ដល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃប្រទេសយើងទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា តាមរយៈជំនួបពិភាក្សារវាងសម្ដេច និងឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានប្រព្រឹត្តិទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ស្តីពី «សេវាអាកាសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ» រួមទាំងលិខិតប្តូរសារស្ដីពី «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន»។
សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា វិស័យពាណិជ្ជកម្ម, វិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, កម្ពុជា-ហ្វីលីពីនបានពិភាក្សាអំពីគំនិតផ្តួចផ្តើម និងយន្តការជាក់ស្តែង ទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន។ កម្ពុជាត្រៀមខ្លួនធ្វើជាដៃគូគួរឱ្យទុកចិត្ត ក្នុងការចូលរួមចំណែកដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន។ កម្ពុជាសូមអរគុណសហគមន៍ហ្វីលីពីននៅកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេស ទាំងពីរ។ កម្ពុជាសូមស្វាគមន៍ប្រជាជនហ្វីលីពីនកាន់តែច្រើន អញ្ជើញចូលមកកម្ពុជា ក្នុងនាមជាភ្ញៀវទេសចរជាវិនិយោគិន និងដៃគូអាជីវកម្ម និងរីករាយចំពោះកំណើន នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ដោយឡែកការអភិវឌ្ឍសង្គម និងមូលធនមនុស្ស កម្ពុជា-ហ្វីលីពីន បានកំណត់អំពីកាលានុវត្តភាពនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យអប់រំ, ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ សុខុមាលភាពរបស់ពលករ និងការថែទាំសុខភាព។ វិស័យទាំងនេះជួយធ្វើឱ្យប្រសើរឡើងដោយផ្ទាល់នូវគុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។
សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថាពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ យើងនឹងបន្តពង្រឹងកិច្ចសហការបន្ថែមទៀត តាមរយៈការកសាងសមត្ថភាពការហ្វឹកហ្វឺនរួមគ្នា និងការផ្លាស់ប្ដូរនាយទាហាន។ យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការចែករំលែកព័ត៌មាន និងការអនុវត្តច្បាប់។ ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហ-ប្រតិបត្តិការទ្វេភាគី (JCBC) លើកទី៥ នៅឆ្នាំ២០២៦។ JCBC ជាយន្តការទ្វេភាគីសម្រាប់ការត្រួតពិនិត្យអំពីវឌ្ឍនភាព និងដាក់ចេញនូវទិសដៅបន្ត នៃភាពជាដៃគូរបស់យើង»។
ក្នុងក្របខ័ណ្ឌតំបន់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងរបស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងទទួលតួនាទីជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន។
សម្រាប់ទិសដៅបន្ត លោកប្រធានាធិបតីហ្វីលីពីន ម៉ាកូស ជូនៀ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវកំណើន, សុខុមាលភាព និង វិបុលភាពរួម ជូនប្រជាជនកម្ពុជា និងហ្វីលីពីន។ ហើយសម្ដេច បានអរគុណ លោកប្រធានាធិបតី ម៉ាកូស ជូនៀ ដែលបានដឹកនាំគណៈប្រតិភូធុរជនហ្វីលីពីន មកចូលរួមវេទិកាធុរកិច្ចនៅកម្ពុជា ដែលអនុញ្ញាតឱ្យវិស័យឯកជននៃប្រទេសទាំងពីរ តភ្ជាប់គ្នា និងកសាងភាពជាដៃគូសម្រាប់កំណើន និងនវានុវត្តន៍៕



-
PR NEWS6 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន7 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន5 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន4 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ