ព័ត៌មាន
ក្រសួងការងារ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយ អត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនប្រជាពលរដ្ឋទើបត្រឡប់ពីថៃ
បន្ទាយមានជ័យ៖ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក យឹម សំណាង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះផ្សព្វផ្សាយវេទិកាការងារ ស្តីពី អត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនប្រជាពលរដ្ឋទើបត្រឡប់មកពីប្រទេសថៃ ក្នុងឃុំទ្រាស ស្រុកស្វាយចេក។ វេទិកានេះរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សាន គីមហុង បានមានប្រសាសន៍ថា៖ ការបង្កើតវេទិកាការងារ ស្ដីពី ឱកាសការងារ និងឱកាសកម្មសិក្សាការងារនាពេលនេះមានគោលបំណងចំនួន ៣សំខាន់គឺ៖
១. ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសជិតខាង ហើយចង់ស្វែងរកការងារ បានជួបជាមួយនិយោជកផ្ទាល់ និងអាចសួរនាំពីអត្ថប្រយោជន៍ និង លក្ខខណ្ឌ នៃការដាក់ពាក្យបានភ្លាមៗ
២. ផ្តល់ភាពងាយស្រួលដល់និយោជក ក្នុងការផ្សព្វផ្សាយពីឱកាសការងារ និងបានជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋដែលបានប្រមូលផ្តុំគ្នានៅទីនេះ។
៣. ផ្តល់ឱកាសឱ្យ អាជ្ញាធរមូលដ្ឋានបានពង្រឹងសហការជាមួយ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបម្រើសេវាសាធារណៈពាក់ព័ន្ធ នឹងវិស័យការងារ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
លោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា នៅក្នុងខេត្តបន្ទាយមានជ័យបានធ្វើការជាមួយនិយោជកសឹងតែគ្រប់វិស័យនៅក្នុងខេត្តរួមមាន វិស័យរោងចក្រ សណ្ឋាគារ ធនាគារ មីគ្រូហិរញ្ញវត្ថុ កាស៊ីណូ សំណង់ យាន ជុសជុលរថយន្ត និងក្រុមហ៊ុនផ្សេងៗទៀតកំពុងតែមានការរីកចម្រើនជាលំដាប់ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសជិតខាង ហើយចង់ស្វែងរកការងារ។
គូសបញ្ជាក់ថា សហគ្រាសក្រុមហ៊ុន ដែលត្រូវការជ្រើសរើសបុគ្គលិកធ្វើការ បានបន្តចុះចំនួន ៤ឃុំ រួមមាន ឃុំស្លក្រាម ឃុំទ្រាស ឃុំតាផូ និងឃុំស្វាយចេក ស្ថិតនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈសរុបប្រជាពលរដ្ឋចូលរួមប្រមាណជាង ៨០០នាក់។
អត្ថបទ៖ ឃិន សារិទ្ធ







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ