ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ធ្វើពិធីប្រុងពលី ដើម្បីត្រៀមបើកប្រតិបត្តិការហោះហើរផ្លូវការថ្ងៃស្អែកនេះ
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៨កញ្ញាម្សិលមិញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ បានធ្វើពិធីប្រុងពលី ដើម្បីត្រៀមប្រតិបត្តិការហោះហើរជាផ្លូវការនៅព្រឹកថ្ងៃទី៩កញ្ញានេះប្រកបដោយជោគជ័យ និងសុខសុវត្ថិភាព។
បញ្ជាក់ប្រាប់ទូរទស្សន៍បាយ័ន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោច្រក VIP ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅពេលនេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ បានធ្វពិធីប្រុងពលីជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិល, ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល, លោកអ្នកឧកញ៉ា ពុង ខៀវសែ និងមន្ត្រីក្រសួងស្ថាប័នផ្សេងៗទៀត។ ឯកឧត្តមបានបន្តទៀតថា ជាមួយនឹងពិធីប្រុងពលីនេះ ឯកឧត្តមសូមអំពាវនាវឱ្យភ្ញៀវទេសចរជុំវិញពិភពលោក មកលេងកម្ពុជា ពិសេសដើម្បីបានមកមើលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលទំនើបអស្ចារ្យនៅកម្ពុជា។
សូមបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ នៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការជាផ្លូវការ ហើយក្នុងព្រឹកនេះ នឹងមានក្រុមហ៊ុនហោះហើរចំនួន២ ហោះមក ក្នុងនោះមានក្រុមហ៊ុន Air Cambodia និងក្រុមហ៊ុន Singapore Airlines ហើយនឹងមានធ្វើពិធីទទួលអ្នកដំណើរដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុកអាកាសចរណ៍ស៊ីវិល និងឯកឧត្តម ហួត ហាក់ រដ្ឋ មន្ត្រីក្រសួងទេសចរណ៍។ សូមបញ្ជាក់បន្ថែមដែរថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោមួយនេះ សាងសង់ឡើងលើផ្ទៃដីសរុប ប្រមាណ ២,៦០០ហិកតា ជាប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សាងសង់ដោយក្រុមហ៊ុន CAIC ដែលបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC មានតម្លៃសរុបប្រមាណ ១,៥០០លានដុល្លារ និងជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F ដែលអាចទទួលយន្តហោះធំៗគ្រប់ប្រភេទលើពិភពលោក៕
ផលិត គង់ រ៉េន
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ