ព័ត៌មាន
JICA ផ្តល់ជំនួយសង្រ្គោះបន្ទាន់នូវឧបករណ៍ចម្រោះទឹកស្អាតជាង ២០០ឈុត ដល់សហគមន៍ភៀសសឹកតាមព្រំដែន
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (ចៃកា-JICA) ផ្តល់ជូននូវការគាំទ្របន្ទាន់តាមការផ្តល់ឧបករណ៍ចម្រោះទឹកស្អាតជាង ២០០ឈុត ដើម្បីឆ្លើយតបនឹងតម្រូវការមូលដ្ឋាននៅជំរុំជនភៀសសឹក ដោយសារជម្លោះនៅព្រំដែន។
ការផ្តល់ជំនួយនេះប្រព្រឹត្តទៅ នាវេលាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ មានគោលដៅចូលរួមចែករំលែកនូវការលំបាក រក្សានូវស្ថិរភាព នៃជីវភាពរស់នៅ និងធានានូវការទទូលបានទឹកស្អាតដែលមានសុវត្ថិភាពជាសកល។
ចៃកា បាន និងកំពុងតែគាំទ្រវិស័យទឹកស្អាត តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំនួយហិរញ្ញវត្ថុ និងការកសាងសមត្ថភាពក្នុងប្រតិបត្តិការផ្តល់ទឹកស្អាត។ បន្ថែមលើកិច្ចសហប្រតិបត្តិការដ៏យូររហូតមកដល់បច្ចុប្បន្ន ចៃកា ផ្តល់ជូនប្រជាជនភៀសសឹកនូវឧបករណ៍ចម្រោះទឹកស្អាតចំនួន ២២០ឈុត តាមរយៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលពិធីប្រគល់ជានិមិត្តរូបប្រព្រឹត្តទៅ នៅទីស្តីការក្រសួងផ្ទាល់។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយនៅកម្ពុជា ចៃកា បញ្ចាក់ថា នឹងបន្តធ្វើការជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យការរស់នៅរបស់ប្រជាជនប្រសើរឡើង៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS8 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ