ព័ត៌មាន
ប្រហុកម្សៅកម្ពុជា មានការគាំទ្រនៅទីផ្សារអ៊ឺរ៉ុប ហុចផលល្អឲ្យពលរដ្ឋខ្មែរពង្រីកការផលិតក្នុងការនាំចេញបន្ថែម
ភ្នំពេញ៖ ផលិតផលជលផលកែច្នៃរបស់កម្ពុជា កាន់តែមានការគាំទ្រ នៅលើទីផ្សារអន្តរជាតិ ដោយក្នុងនេះ ប្រហុកម្សៅកម្ពុជា ទទួលបានការគាំទ្រសម្រាប់ការនាំចេញ ទៅទីផ្សារទី្វបអឺរ៉ុប បន្ទាប់ពីមានការជួយជ្រោមជ្រែង ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាពីសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្ម ការវេចខ្ចប់ និងការអនុវត្តប្រព័ន្ធគុណភាព សុវត្ថិភាពម្ហូបអាហារ ។

ក្នុងពិធីសម្ពោធសិប្បកម្មផលិត និងកែច្នៃផលិតផលជលផល ខនហ្វីរេល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមកម្មវិធីទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នៅលើទីផ្សារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រហុកម្សៅកម្ពុជា ក៏ទទួលបានការគាំទ្រ ដោយកំណើនលក់បានប្រមាណ១០ពាន់កែវ បន្ទាប់ពីបានចុះបញ្ជីជាផ្លូវការក្នុងបញ្ជីផលិត ផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) កម្ពុជា ។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល ដែលកែច្នៃប្រហុកម្សៅ សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ បានឲ្យដឹងថា បច្ចុប្បន្នផលិតកម្មបានកែច្នៃបាន៥ពាន់កែវ ស្មើនឹងទម្ងន់១តោនប្រហុក ក្នុងមួយថ្ងៃ ហើយប្រហុកម្សៅ ត្រូវបានបញ្ចុះក្លិន បញ្ចុះជាតិអំបិល និងបញ្ចុះសារធាតុហាមឃាត់ ដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់សុខភាព ជាមួយនឹងការជម្រោមជ្រែងពីគម្រោង CAPFISH-Capture ទើបសិប្បកម្មបានពង្រីកខ្លួន និងផលិតកាន់តែច្រើនជាងមុន ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ ។
លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ UNIDO ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ប្រហុកម្សៅនេះ ត្រូវបានធ្វើតេស្តសុវត្ថិភាពម្ហូបអាហារ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីធានាដល់គុណភាព និងសុវត្ថិភាពម្ហូបអាហារ ។

ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor Driesman) អគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងថា ប្រហុកម្សៅកម្ពុជា គឺមានរសជាតិឆ្ងាញ់ ហើយក៏ជំរុញដល់សិប្បកម្មកែច្នៃផលជលផល និងកសិផលផ្សេងទៀត បើចង់មានការនាំចេញទៅទីផ្សារអន្តរជាតិ មានទីផ្សារអ៊ឺរ៉ុបជាដើមនោះ គួរនាំគ្នាពង្រឹងគុណភាព សុវត្ថិភាពផលិតឲ្យមានស្ដង់ដារ ។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំនិងយកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្មផលិតផល និងពង្រីកទីផ្សារនាំចេញ ព្រមទាំងជំរុញផលិត ផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ ។ ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជាគម្រោង CAPFISH បានជួយដល់សិប្បកម្មកែច្នៃម្សៅប្រហុកទទួលបាននូវវិញ្ញាបនបត្រហាសឹប (HACCP) ដែលជាស្តង់ដារសុវត្ថិ ភាពម្ហូបអាហារអន្តរជាតិ៕ អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ