ព័ត៌មាន
ប្រធានាធិបតី ហ្វីលីពីន និងលោកជំទាវអញ្ជើញនិវត្តន៍ទៅមាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ លូអ៊ីស អារ៉ាណេតា-ម៉ាកូស (Louise Araneta-Marcos) បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសហ្វីលីពីនវិញនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃដោយជោគជ័យនៅកម្ពុជា ខណៈឯកឧត្តម គឺជាប្រធានាធិបតីដំបូងគេដែលបានឆ្លងកាត់ក្នុងឱកាសបើកជើងហោះហើរដំបូងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់កម្ពុជា។
សូមជម្រាបថា ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅកម្ពុជា មេដឹកនាំកម្ពុជា-ហ្វីលីពីន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិប្រត្តិការជាមួយគ្នាលើវិស័យសំខាន់ៗជាច្រើន។
សម្ដេចធិបតី មានប្រសាសន៍ ក្នុងឱកាសចូលរួមធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៨ ខែកញ្ញាម្សិលមិញនេះថា កម្ពុជាផ្ដល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃប្រទេសយើងទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា តាមរយៈជំនួបពិភាក្សារវាងសម្ដេច និងឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានប្រព្រឹត្តិទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ស្តីពី «សេវាអាកាសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ» រួមទាំងលិខិតប្តូរសារស្ដីពី «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន»។
ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ម៉ាកូស ជូនៀ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវកំណើន, សុខុមាលភាព និងវិបុលភាពរួម ជូនប្រជាជនកម្ពុជា និងហ្វីលីពីន។ ហើយសម្ដេចធិបតី បានអរគុណ លោកប្រធានាធិបតី ម៉ាកូស ជូនៀ ដែលបានដឹកនាំគណៈប្រតិភូធុរជនហ្វីលីពីន មកចូលរួមវេទិកាធុរកិច្ចនៅកម្ពុជា ដែលអនុញ្ញាតឱ្យវិស័យឯកជននៃប្រទេសទាំងពីរ តភ្ជាប់គ្នា និងកសាងភាពជាដៃគូសម្រាប់កំណើន និងនវានុវត្តន៍៕
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ