ព័ត៌មាន
ICRC ប្រគល់សារដំណឹងគ្រួសារវីរយុទ្ធជនទាំង១៨នាក់ជូន CRC
នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី បានទទួលជួបសវនាការ និងពិភាក្សាការងារជាមួយ គណ:ប្រតិភូគណ:កម្មាធិការ អន្តរជាតិ នៃកាកបាទក្រហម ហៅកាត់ថា ( ICRC ) ដឹកនាំដោយ លោក ចូង ម៉ុងតានី ( Jurg Montani ) ប្រធានប្រចាំតំបន់ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ។
បើយោងតាមឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា៖ ក្នុងជំនួបនេះ ICRC បានប្រគល់សារដំណឹងគ្រួសារ ពីវីរ:យុទ្ធជនទាំង១៨នាក់ ប្រគល់ជូន កាកបាទក្រហមកម្ពុជា ( CRC ) ដើម្បីបន្តនាំយកទៅជូនដល់ផ្ទាល់ដៃគ្រួសារវីរ:យុទ្ធជនទាំង១៨នាក់ក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនីអគ្គលេខាធិការ កាកបាទក្រហមកម្ពុជាក៏បានជម្រាបជូនទៅ ប្រធាន ICRC អំពីការងាររបស់ កាកបាទក្រហមកម្ពុជា ព្រមទាំងការឆ្លើយតប នឹងការជួយផ្ដល់ស្បៀងអាហារដល់ជនភៀសសឹក។ ទន្ទឹមហ្នឹងនោះក៏មានការចុះអប់រំសុខភាពហើយនិងបណ្ដុះបណ្ដាល អ្នកស្ម័គ្រចិត្តនិង យុវជន កាកបាទក្រហម នៅតាមសុខភាព និង សហគមន៍មួយចំនួនផងដែរ ជាពិសេសអប់រំអំពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ជាមួយគ្នានេះលោកប្រធាន ICRC ប្រចាំតំបន់ បានថ្លែងអំណរគុណ ចំពោះ កក្រក ដែលបានធ្វើការងារនេះបានល្អ និងឆាប់រហ័សទាន់ពេលវេលា ជាពិសេសបានប្រើប្រាស់នូវអ្វីដែលជាធនធានរបស់កក្រក ផ្ទាល់។
សូមបញ្ជាក់ថា៖ មកដល់ពេលនេះវីរ:យុទ្ធជនកម្ពុជាទាំង១៨នាក់ ដែលភាគីថៃចាប់ខ្លួន ក្រោយមានបទឈប់បាញ់ចូលជាធរមាន ដែលរហូតមកពេលនេះមានរយពេល៤២ថ្ងៃកន្លងមកហើយ៕ អត្ថបទ: សំ ងីម











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ