ព័ត៌មាន
អ្នកជំនាញអចលនទ្រព្យ មើលឃើញវិស័យដីធ្លីនៅជាយរាជធានីភ្នំពេញបានងើបឡើងវិញខ្លះៗ
ភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យ មើលឃើញថា វិស័យដីធ្លីបានងើបឡើងខ្លះៗ ជាពិសេសជាយរាជធានីភ្នំពេញ ដោយតំបន់មួយចំនួនកំពុង មានប្រតិបត្តិការច្រើន សម្រាប់ប្រភេទដីធ្លីបម្រើដល់វិស័យឧស្សាហកម្ម ស្របពេលកម្ពុជាបានកំពុងស្រូបយកសក្តានុពលវិនិយោគ ខណៈដែលប្រភេទដីធ្លីនៅតាមបណ្តាខេត្តនៅជួបបញ្ហា។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល SAM SN GROUP លើកឡើងក្នុងបទបង្ហាញជូនសហគ្រិនជាតិ និងអន្តរជាតិ នៅក្នុងជំនួបអាជីវកម្ម ការផ្គូរផ្គងសហគ្រិនកម្ពុជា-ម៉ាឡេស៊ី ថា ជុំវិញបញ្ហាដីធ្លីនៅកម្ពុជា ក្នុងរយៈពេលជិត២០ឆ្នាំមុន ថ្លៃនៃដីធ្លីជាពិសេសនៅតំបន់ជាយក្រុងភ្នំពេញមានតម្លៃទាបខ្លាំង ក្នុងនោះបន្ទាប់ពីមានវិនិយោគិនចិនចូលមកវិនិយោគច្រើន វិស័យ នេះបានហក់ឡើងខ្លាំង ជាក់ស្តែងនៅមុនការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ-១៩ ដោយសកម្មភាពធ្វើអាជីវកម្មលើវិស័យដីធ្លីបានកើតឡើង យ៉ាងផុលផុសផងដែរ។ បញ្ហានេះ, បន្ទាប់ពីពិភពលោកមានវិបត្តិ វិស័យនេះក៏ត្រូវជាប់គាំង បានធ្វើឱ្យអ្នកដែលរកស៊ីទទួលទាន លើវិស័យដីធ្លីក្ស័យធុនជាច្រើនផងដែរ។ បញ្ហាក្ស័យធុននេះ ដោយអ្នកវិនិយោគភាគច្រើនបង្កើតមុខរបររបស់ខ្លួនតាមគ្នា មិនបាន រៀបចំផែនការវិនិយោគ ឬចក្ខុវិស័យមិនបានច្បាស់លាស់ជាដលម ទើបធ្វើឱ្យពួគគាត់ក្ស័យធុន។
អ្នកឧកញ៉ាបណ្ឌិត លើកឡើងបន្តថា បញ្ហាអចលនទ្រព្យនេះ, ចំពោះនៅទីក្រុងភ្នំពេញ ពីមុនដីធ្លីបានហក់ឡើងគ្រប់តំបន់ តែមកដល់បច្ចុប្បន្នមានតំបន់ជាច្រើន បានជាប់គាំង ដោយតំបន់ទាំងនោះភាគច្រើនវិនិយោគលើបុរី អគារស្នាក់នៅ និងខុនដូរ ខណៈការវិនិយោគលើវិស័យនេះលើសពីតម្រូវការ តែទោះបីយ៉ាងណា, ខណៈដែលកម្ពុជាបាននិងកំពុងបន្តស្រូបយកសក្តានុពល វិនិយោគ តំបន់មួយចំនួននៅជាយរាជធានីភ្នំពេញ បាននិងកំពុងបន្តនូវប្រតិបត្តិការអាជីវកម្ម ក្នុងនោះភាគច្រើនជាប្រភេទដីធ្លីបម្រើឱ្យ វិស័យឧស្សាហកម្មរួមមាន រោងចក្រ សហគ្រាស និងសួនឧស្សាហកម្មផ្សេងៗជាដើម ដែលអ្នកវិនិយោគមួយចំនួន នៅតែបន្តអាជីវកម្ម របស់ខ្លួនប្រកបដោយទំនុកចិត្ត។
សូមបញ្ជាក់ថា ជុំវិញវិស័យអចលនទ្រព្យនេះ ក្នុងនោះចំពោះវិស័យសំណង់, បើយោងតាមលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា អនុវិស័យសំណង់ ត្រូវបានប៉ាន់ស្មានថា រក្សាកំណើនក្នុងអត្រា ២,៤% ដោយសារការមិនទាន់ងើបឡើងវិញនៃសំណង់ថ្លៃខ្ពស់ ដូចជាអគារពាណិជ្ជកម្មខណៈដែលវិស័យនេះ បន្តទ្រងទ្រាយនៃសកម្មភាពថ្លៃ មធ្យម ជាពិសេសផ្នែកលំនៅឋាន និងសំណង់បម្រើឱ្យរោងចក្រ សហគ្រាសជាដើម។
ចំណែកការនាំចូលសម្ភារៈសំណង់វិញ, គិតត្រឹមរយៈពេល៦ ខែ ឆ្នាំ២០២៥នេះ បានកើនឡើងក្នុងរង្វង់ជាង ៤៦% ជាមួយគ្នានេះ, បរិមាណផលិតស៊ីម៉ង់ត៍ក្នុងស្រុក បម្រើដល់តម្រូវការសាងសង់ បានកើនឡើង ១៦% ផងដែរ ស្របពេលដែលសកម្មភាពសំណង់ថ្លៃ ទាប ជាពិសេសសំណង់លំនៅឋាន បានងើបឡើងវិញជាសន្សឹមៗ ដោយសារវិធានការ ៨ចំណុចរបស់រាជរដ្ឋាភិបាល និងវិធានការ បន្ថែមក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនលើកទី១៩ គឺបានចូលរួមចំណែកក្នុងការជួយរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុន អភិវឌ្ឍ ដោយបានជួយទ្រទ្រង់ដល់វិស័យនេះជារួម៕ អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS8 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ