ព័ត៌មាន
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ កាន់បិណ្ឌវេនទី១ នៅវត្តតេជបារមីសិរីសុខារាម
ត្បូងឃ្មុំ៖ លោក ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ (ស.ស.យ.ក) បានដឹកនាំ សមាជិក-សមាជិកា អញ្ជើញចូលរួមកាន់បិណ្ឌ និងរាប់បាត្រ វេនទី១ នៅវត្តតេជបារមីសិរីសុខារាម (ហៅវត្តតេជសុវណ្ណភូមិ) ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដើម្បីឧទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរយុទ្ធជន ដែលពលីក្នុងបុព្វហេតុជាតិមាតុភូមិ។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមធ្វើឡើង ក្នុងគោលបំណងសំខាន់ គឺដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជន ញាតិកាទាំង ៧ សន្ដាន និងយុទ្ធជនដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ពិសេសវីរកងទ័ព ដែលបានពលីជីវិត ក្នុងការការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា ក៏ដើម្បីជាការតបស្នងសងគុណ ដល់ញាតិសណ្ដាន និងបុព្វបុរសទាំងនេះ ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ សូមបានទៅកាន់ទីបុរមសុខ។
បន្ថែមលើកនេះ ក៏ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ លើកកម្ពស់ពីគុណតម្លៃ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង ឱ្យដល់គ្រប់ស្រទាប់មហាជន ពិសេសយុវជនជំនាន់ក្រោយ ចងចាំជានិច្ចទុកក្នុងក្រអៅបេះដូង និងចូលរួមថែរក្សាការពារ ឲ្យបានគង់វង្សយូរអង្វែងរៀងទៅ៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ