ព័ត៌មាន
អគាររដ្ឋបាលខេត្តស្វាយរៀង កម្ពស់ ៥ជាន់ បន្ថយរយៈពេលសាងសង់ពី ៥ឆ្នាំ មកនៅ ២ឆ្នាំ កន្លះ
ស្វាយរៀង ៖ អគាររដ្ឋបាលសាលាខេត្តស្វាយរៀងថ្មី មានទំហំ ៩ ៣០០ម៉ែត្រការ៉េ កម្ពស់ ៥ជាន់ ស្ថាបនាតាមរចនាបទខ្មែរ ដែលគ្រោងសាងសង់រយៈពេល ៥ឆ្នាំ ត្រូវបាន ក្រុមវិស្វករក្រសួងមហាផ្ទៃ ប្ដេជ្ញាថា នឹងបន្ថយគម្រោងសាងសង់មកត្រឹមរយៈពេល ២ឆ្នាំ កន្លះ។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំពិធីបញ្ចុះបឋមសិលាកសាង អគារដ្ឋបាលខេត្តថ្មី ក្រោមវត្តមាន ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង និង ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួង និងជាតំណាងវិស្វកម្មក្រសួងមហាផ្ទៃ។
ឯកឧត្តមឈន សារ៉ាណេ តំណាងក្រុមវិស្វករក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមប្រតិទិនការងារស្ថាបនាអគារនេះគ្រោងស្ថាបនារយៈពេល ៥ឆ្នាំ។ ប៉ុន្តែក្នុងនាមកងវិស្វកម្មជាកូនខ្មែរ នៃក្រសួងមហាផ្ទៃ ហើយមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រុមវិស្វករគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល ២ឆ្នាំកន្លះ ចាប់ពីថ្ងៃបញ្ចុះបឋមសិលានេះតទៅ ខណៈគម្រោងអគារ មានកម្ពស់ ៥ជាន់ មានគ្រឹះសសរទ្រចំនួនជាង ៥០ដើម ចាប់ពី១ ម៉ែត្រ ទៅ ១ម៉ែត្រ ២តឹក។
អគាររដ្ឋបាលសាលាខេត្តស្វាយរៀងថ្មី ចែកចេញជាបន្ទប់ការិយាល័យ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ការិយាល័យជំនាញចំណុះឱ្យសាលាខេត្ត និងសាលប្រជុំ ត្រូវបានរដ្ឋបាលខេត្តរៀបចំពិធីបញ្ចុះបឋមសិលាកសាងសម្រាប់ប្រើប្រាស់ ជំនួសអគារសាលាខេត្តចាស់។
គួរបញ្ជាក់ថា ស្វាយរៀងជាខេត្តដែលបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩២០ រាល់ហេដ្ឋារចនាសម្ពន័រូបវន្ត័ របស់រដ្ឋបាលសាលាខេត្ត សម្រាប់បម្រើការងាររដ្ឋបាល បានប្រឈមកង្វះខាតការិយាលយ័ជំនាញមួយចំនួន។ ជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់គណៈអភិបាលខេត្តគ្រប់ជំនាន់ អគាររដ្ឋបាលសាលាខេត្តត្រូវបានធ្វើការជួសជុសកែលំអរបន្ថែមដើម្បីឆ្លើយតបតម្រូវការការងាររបស់រដ្ឋបាល៕
អត្ថបទ និងរូបភាព៖ ភា សារិទ្ធ





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ