ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់ អ្នកសារព័ត៌មាន រាយការណ៍បញ្ហាជម្លោះព្រំដែន ប្រកបដោយវិជ្ជាជីវៈ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែកញ្ញា នេះ បានលើកឡើងតាម បណ្ដាញសង្គមតេឡេក្រាមថា ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយន្តការដោះស្រាយវិវាទព្រំដែនរកម្ពុជា-ថៃ ដោយសន្តិភាពនិយម និងគោលការណ៍ច្បាប់ អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែន និងព្រឹត្តិការណ៍ជុំវិញដែលកើតឡើង ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សំដៅធានាការផ្តល់ព័ត៌មានសុក្រឹតត្រឹមត្រូវជូនដល់សហគមន៍ជាតិ និងអន្តរជាតិ ដោយមិនបង្កមហន្តរាយដល់សន្តិសុខជាតិ។
ឯកឧត្តម ទេព អស្នារិទ្ធ បញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានចាំបាច់ត្រូវឈ្វេងយល់ឱ្យបានច្បាស់ជាមុនពីគោលការណ៍គ្រឹះ និងវិធាននៃការរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមរក្សាសុវត្ថិភាព របស់ប្រជាជនរស់នៅក្នុងសហគមន៍ដែលខ្លួនចុះទៅយកព័ត៌មាន នៅពេលរាយការណ៍ព័ត៌មានអំពីស្ថានភាពជម្លោះព្រំដែន ឬស្ថានភាពវិបត្តិ។
ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ខាងលើសូមរំលឹកជូន អ្នកសារព័ត៌មាន អំពីភាពចាំបាច់ នៃការផ្សារភ្ជាប់សិទ្ធិ ជាមួយកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងក្របខណ្ឌច្បាប់ និងដោយមនសិការជាតិ ដើម្បីរួមចំណែកលើកកម្ពស់ និងរក្សាគុណតម្លៃ និងភាពវិជ្ជមាន នៃវិជ្ជាជីវៈសារព័ត៌មាន ទាំងក្នុងសង្គម និងលើឆាកអន្តរជាតិ។ ដូច្នេះទាំងសម្រាប់ស្ថានភាពបច្ចុប្បន្ន និងតទៅមុខ សូមអំពាវនាវជារួមថា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ទាំងប្រពៃណី និងទំនើប ត្រូវឈ្វេងយល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែន នៃសេរីភាព ហើយត្រូវអនុវត្តសិទ្ធិចុះយកព័ត៌មាន ផលិត និងរាយការណ៍ព័ត៌មាន ដោយអនុលោមតាមក្របខណ្ឌច្បាប់កំណត់។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មាន ត្រូវមានមនសិការ និងចូលរួមតម្កល់ លើកតម្កើងឧត្តមប្រយោជន៍របស់ជាតិ និងត្រូវប្រតិបត្តិតាមក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ មិនត្រូវផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ឬប៉ះពាល់ដល់ស្ថិរភាពនយោបាយ សង្គម។ ទន្ទឹមនេះ អ្នកសារព័ត៌មានមានកាតព្វកិច្ចប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ផ្សាយព័ត៌មានដោយយោងលើប្រភពច្បាស់លាស់ ផ្ទៀងផ្ទាត់ព័ត៌មាន ចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។
គួរបញ្ជាក់ថា សិទ្ធិ និងសេរីភាពរបស់អ្នកសារព័ត៌មាន នៅកម្ពុជា ត្រូវបានធានាយ៉ាងត្រឹមត្រូវ ពេញលេញ និងមានសង្គតិភាព ដោយអនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន៕


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ