ព័ត៌មាន
កម្ពុជា ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ ធានានូវសន្តិសុខស្បៀង និងជំរុញកសិ-ពាណិជ្ជកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្តែងការគួរសម និងកិច្ចពិភាក្សាទ្វេភាគីលើវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
កិច្ចប្រជុំពិភាក្សាបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយគណៈប្រតិភូទាំងពីរឈរលើគោលជំហរ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ធានានូវសន្តិសុខស្បៀង និងជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងបន្តទៅបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប និងកសិដ្ឋានបន្លែ នៃសហគមន៍កសិកម្មទំនើបត្រាំកក់។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ កិច្ចសហប្រតិបត្តិការការបើកទីផ្សារផលិតផលកសិកម្ម ការធានាសន្តិសុខស្បៀង និងការជំរុញកសិ-ពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីពីន។ ឯកឧត្តមរដ្ឋមន្ត្រី មានសុទិដ្ឋនិយមខ្ពស់ក្នុងការជំរុញការងារនាំចេញកសិផលកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជាមានកសិផលដែលមានប្រណិតជាច្រើន ជាពិសេសស្រូវអង្ករក្រអូបដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី Francisco P.Tiu Laurel Jr. បានលើកឡើងពីតម្រូវការផលិតផលពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនហ្វីលីពីន ក្នុងនោះមានដូចជា៖ អង្ករ ត្រី សាច់ និងបន្លែជាច្រើន។ លើសពីនេះ ភាគីហ្វីលីពីន ត្រៀមស្វាគមន៍ផលិតផលកម្ពុជាចូលក្នុងទីផ្សារហ្វីលីពីន សំដៅបង្កើនការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្ម៕






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ